ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទស្សន៍​ទាយ​បាល់​ទាត់​យូរ៉ូ​2012​ពូល​D​សម្រាប់​ដើម​សប្តាហ៍​មាន​2​ប្រកួត​ក្រុម​តោ​កំណាច​អង់​គ្លេស​មាន​ប្រវត្តិមិនល្អជាមួយមាន់គកបារាំង ខណៈដែល​ក្រុម​ម្ចាស់​ផ្ទះ​អ៊ុយ​ក្រែន​អាច​ប្រឈម​មុខ​ជា​មួយ​ក្រុម​ស៊ុយ​អែ​ត​នៅ​ថ្ងៃ​ចន្ទ​​នេះ

11 ឆ្នាំ មុន

ការ​​ប្រកួត​​បាល់​​ទាត់​​យូរ៉ូ​​ឆ្នាំ​​២០១២ នៅ​ប៉ូឡូញ​-អ៊ុយ​ក្រែន សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន 2 ប្រកួត​ ។ ក្រុម តោ​កំណាច​ អង់​គ្លេស មាន​ប្រវត្តិ​មិន​​សូវ​ល្អ​ពេល​ជួប​ជា​មួយ ក្រុម​មាន់​គក​បារាំង ខណៈ​ម្ចាស់​ផ្ទះ​អ៊ុយ​ក្រែន អាច​ប្រឈម​​មុខ​ជា​មួយ​​ជើង​ខ្លាំងស៊ុយ​អែត​។

ការ​​ប្រកួត​​បាល់​​ទាត់​​យូរ៉ូ​​ឆ្នាំ​​២០១២ នៅ​ប៉ូឡូញ​-អ៊ុយ​ក្រែន សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន 2 ប្រកួត​ ។ ក្រុម តោ​កំណាច​ អង់​គ្លេស មាន​ប្រវត្តិ​មិន​​សូវ​ល្អ​ពេល​ជួប​ជា​មួយ ក្រុម​មាន់​គក​បារាំង ខណៈ​ម្ចាស់​ផ្ទះ​អ៊ុយ​ក្រែន អាច​ប្រឈម​​មុខ​ជា​មួយ​​ជើង​ខ្លាំងស៊ុយ​អែត​។

France V England
France ចំណាត់​ថ្នាក់ FIFA លេខ 14 ។ ក្រុម បារាំង​ធ្លាប់​ជាប់​ជើង​ឯកយូរ៉ូ​ចំនួន​ 2 លើក គឺ​ឆ្នាំ 1984 និង 2000 ។  វត្ត​មាន​ចូល​រួម​ប្រកួត​យូរ៉ូមាន​ចំនួន​ 7 លើក ។ កីឡា​ករ​សំខាន់​ៗ​មាន​ កីឡា​ករខ្សែ​ប្រយុទ្ធ​ 1 រូបគឺ កីឡា​ករ​ Benzema មក​ពី​ក្លឹប​ Real M ស៊ុត​បាល់​បញ្ចូល​​ទី​បាន 15 គ្រាប់។ កីឡា​ករ​ខ្សែ​បម្រើ 3 រូបគឺ កីឡា​ករ​ Franck Ribery មក​ពី​ក្លឹប Bayern ស៊ុត​បាល់​បញ្ចូ​លទី​បាន 10 គ្រាប់, កីឡា​ករ​ Malouda មក​ពី​ក្លឹប Chelsea ស៊ុត​បាល​់បញ្ចូល​ទី​បាន 9 គ្រាប់ និង​កីឡា​ករ Nasry ស៊ុត​បាល់​បញ្ចូ​លទី​បាន 3 គ្រាប់ ​រួម​ជា​មួយ​នឹង​កីឡា​ករ​ខ្សែ​ការ​ពារ​ Patrice Evra មក​ពី​ក្លឹប Man Utd​។ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 4-1-0 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Iceland 3-2 ឈ្នះ Serbia 2-0 និង​ឈ្នះ Estonia 4-0 មិត្ត​ភាព​ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត ។
England ចំណាត់​ថ្នាក់ FIFA លេខ 6 ខ្ពស់​ជាង​បារាំង ។ ក្រុម​អង់​គ្លេស​​មិន​ធ្លាប់​ទទួល​​បាន​ជើង​ឯក​យូរ៉ូ​ទេ តែ​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ 3 ម្តង​កាល​ពី​ឆ្នាំ​ 1968 ។ វត្ត​មាន​ចូល​រួម​ការ​ប្រកួត​បាល់​ទាត់​យូរូ៉​មាន​ចំនួន​ 7លើក ។ កីឡា​ករ​​សំខាន់​ៗរួម​​មាន​ កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ 2 រូប​គឺ កីឡា​ករ​ Wayne Rooney មក​ពី​ក្លឹប Man Utd ស៊ុត​បាល់​បញ្ចូល​ទី​បាន 28 គ្រាប់, កីឡា​ករ Jermain Defoe មក​ពី​ក្លឹប Tottenham ស៊ុត​បាល់​បញ្ចូល​ទី​បាន 15 គ្រាប់។ កីឡា​ករ​ខ្សែ​​បម្រើ​ 2 រូប​គឺ កីឡា​ករ​ Ashley Yong មក​ពី​ក្លឹប Man Utd ស៊ុត​បាល់​បញ្ចូល​ទី​បាន 6 គ្រាប់​, កីឡា​ករប្រធាន​ក្រុម Gerrard មក​ពីក្លឹប​ Liverpool ស៊ុត​បាល់​បញ្ចូល​ទី​បាន 19 គ្រាប់  រួម​ជា​មួយ​នឹង​កីឡា​ករ​ខ្សែ​ការ​ពារ​ John Terry មក​ពី​​ក្លឹប Chelsea ស៊ុត​បាល់​បញ្ចូល​ទី​បាន 6 គ្រាប់។ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ​ 4-0-1។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Holland 3-2 ក្នុង​ផ្ទះ ឈ្នះ Norway 1-0 ក្រៅ​ផ្ទះ និង​ឈ្នះ Belgium 1-0 មិត្ត​ភាពក្នុង​ផ្ទះ។ ប្រវត្តិ​ជួប​គ្នា 10 ប្រកួត​England ឈ្នះ 3 France ឈ្នះ 5 ស្មើ 2 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
09-00 France 1-1 England
06-04 France 2-1 England
03-10 France 1-0 England
11-10 England 1-2 France

ទស្សនៈ​ WDW France ស្មើ 1-1
Ukraine V Sweden
Ukraine ចំណាត់​ថ្នាក់ FIFA លេខ 52 ។ ទាប​ជាង​ក្រុម Sweden ។ វត្តមាន​ចូល​រួម​​ប្រកួត​បាល់​ទាត់​យូរ៉ូ​ទើប​តែ​បាន​ចូល​ប្រកួត​ម្តង​គត់​ ក្នុង​ឆ្នាំ​២០១២ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ។ កីឡា​ករ​សំខាន់​ៗ​រួម​មាន កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ 3 រូប​គឺ កីឡា​ករ​​ប្រធាន​ក្រុម​ Shevchenko មក​ពី​ក្លឹប Dynamo Kyiv ស៊ុត​បាល់​បញ្ចូល​ទី​បាន​ 46​ គ្រាប់​, កីឡា​ករ​ Voronnin មក​ពី​ក្លឹប Dynamo Moscow ស៊ុត​បាល់​បញ្ចូល​ទី​បាន 8 គ្រាប់ និង​កីឡា​ករ​ Milevskiy មក​ពី​ក្លឹប Dynamo Kyiv ស៊ុត​បាល់​បញ្ចូល​ទី​បាន 8 គ្រាប់។ កីឡា​ករ​ខ្សែ​បម្រើ​3 រូប​គឺ កីឡា​ករ​ Nazarenko មក​ពី​ក្លឹប Tavriya ស៊ុត​បាល់​​បញ្ចូល​ទី​បាន 12 គ្រាប់, កីឡា​ករ​ Husyev មក​ពី​ក្លឹប Dynamo Kyiv ស៊ុត​បាល់​បញ្ចូល​ទី​បាន12គ្រាប់​ និង​កីឡា​ករ Yarmolenko មក​ពី​ក្លឹប Dynamo Kyiv ស៊ុត​បាល់​​​បញ្ចូល​ទី​បាន 8 គ្រាប់។ លទ្ធ​ផល 5 ប្រកួត​​ចុង​ក្រោយ​គឺ 3-0-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Estonia​ 4-0 ក្នុង​ផ្ទះ ចាញ់ Austria 3-2 និង​ចាញ់ Turkey 2-0 មិត្ត​ភាព​ក្រៅ​ផ្ទះ​ ។
Sweden ចំណាត់​ថ្នាក់ FIFA លេខ 17 ។ ស៊ុយ​អែត​មិន​ធ្លាប់​ជាប់​ជើង​ឯក​យូរូ៉​ទេ តែ​ធ្លាប់​​បាន​ឡើង​មក​លេង​វគ្គ​ 1/2 ម្តង​កាល​ពី​ឆ្នាំ 1992។ វត្ត​មាន​ចូល​រួម​ប្រកួត​​បាល់​​ទាត់​យូរ៉ូគឺ​មាន​ចំនួន​ 4 លើក ។ កីឡាករ​សំខាន់​ៗ​រួម​មាន​ កីឡា​ករខ្សែ​ប្រយុទ្ធ​ 4 រូប​គឺ កីឡា​ករ​ប្រធាន​ក្រុម​ Ibrahimovic  មក​ពី​ក្លឹប Milan ស៊ុត​បាល់​បញ្ចូល​ទី​​បាន​ 31 គ្រាប់, កីឡា​ករ​ Johan Elmander ​មក​ពី​ក្លឹប Galatasaray ស៊ុត​បាល់​បញ្ចូល​ទី​បាន 16 គ្រាប់, កីឡា​ករ Tobias Hysen មក​ពី​ក្លឹប Goteborg ស៊ុត​បាល់​បញ្ចូល​ទី​បាន 7 គ្រាប់ និង​កីឡា​ករ Markus Rosenberg មក​ពី​ក្លឹប Bremen ស៊ុត​បាល់​បញ្ចូល​ទី​បាន 6 គ្រាប់។ ចំណែក​ឯកីឡាករ​ខ្សែ​បម្រើ​មាន​ 3 រូបគឺ កីឡា​ករ​ Svensson អនុ​ប្រធាន​ក្រុម​មក​ពី​ក្លឹប Elfsborg សុត​បាល់​បញ្ចូល​ទី​បាន 18 គ្រាប់, កីឡា​ករ Kim Kallstram មក​ពី​ក្លឹប Lyon ស៊ុត​បាល់​បញ្ចូល​ទី​បាន 16 គ្រាប់ និង​កីឡា​ករ Wilhelmsson មក​ពី​ក្លឹប Al-Hilal ស៊ុត​បាល់​បញ្ចូល​ទី​បាន 9 ។ រួម​ជា​មួយ​នឹង​កីឡា​ករ​ខ្សែ​ការ​ពារ​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត ។ ក្នុង​ចំណោម​កីឡា​ករ​ 23 រូប​គឺ មាន​ 20 រូប​លេង​នៅ​បណ្តា​ក្លឹប​ល្បី​ៗ​នៅ​តំបន់​អឺរ៉ុប ។ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 4-0-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Croatia 3-1 ក្រៅ​ផ្ទះ ឈ្នះ Icelend 3-2 និង​ឈ្នះ Serbia    2-1 មិត្ត​ភាព​ក្នុង​ផ្ទះ ។
ប្រវត្តិ​ជួប​គ្នា 3 ប្រកួត​គឺ៖
06-08 Sweden 0-1 Ukraine
02-11 Sweden 1-1 Ukraine
08-11 Ukraine 0-1 Sweden
ទស្សនៈ WDW Ukraine ឈ្នះ 2-1