ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស្ទាវ​3ក្រុម​កា.ប់​ចាក់​គ្នា​នៅ​​កោះ​ពេជ្រ​​​ចាប់​ខ្លួន​បាន​7នាក់​​ដក​ហូត​​​អាវុធ​ខ្លី​​មួយ​ដើម

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មាន​ហេតុការណ៍​​​ហិ.ង្សា​​មួយ​បាន​​ផ្ទុះ​ឡើង​​​​នៅ​ក្នុង​​​ប្លុក​​សួន​​ច្បារ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​ ​ស្ថិត​ក្នុង​​​​សង្កាត់​​ទន្លេ​​បា​សាក់​​​ខណ្ឌ​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំការ​មន កាល​ពី​​ព្រលប់​​ថ្ងៃ​ទី​៧ មិថុនា ​​ឆ្នាំ​២០១២ ​បណ្តាល​​មក​ពី​ជម្លោះ​រវាង​ជន​ស្ទា​វ៣​ក្រុម ។ ជម្លោះ​​នេះ​កើត​ឡើង​​​មក​ពី​ការ​ប៉ះ​​ទង្គិច​​ពាក្យ​សម្តី​គ្នា​​បន្តិច​​​​​​បន្ទួច​ហើយ​​ឡើង​​​​​​​​ធ្នង់​​​​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​រៀង​ខ្លួន​​​​ ក៏​បង្ក​​ជា​ទំនាស់​ហិ.ង្សា​ឡើង​​​​​​​រហូត​​សមត្ថកិច្ច​​​​ចុះ​អន្តរា​គមន៍​​ឃាត់​ខ្លួន​បាន​៧​នាក់ ដក​ហូត​បាន​អាវុធ​​ខ្លី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ា​ក​​ប៉េ​អា​​កុល​មួយ​ដើម រួច​​បញ្ជូន​​មក​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​ចំការ​ម​ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជ​ធានីភ្នំពេញ ៖ មាន​ហេតុការណ៍​​​ហិង្សា​​មួយ​បាន​​ផ្ទុះ​ឡើង​​​​នៅ​ក្នុង​​​ប្លុក​​សួន​​ច្បារ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​ ​ស្ថិត​ក្នុង​​​​សង្កាត់​​ទន្លេ​​បា​សាក់​​​ខណ្ឌ​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំការ​មន កាល​ពី​​ព្រលប់​​ថ្ងៃ​ទី​៧ មិថុនា ​​ឆ្នាំ​២០១២ ​បណ្តាល​​មក​ពី​ជម្លោះ​រវាង​ជន​ស្ទា​វ៣​ក្រុម ។ ជម្លោះ​​នេះ​កើត​ឡើង​​​មក​ពី​ការ​ប៉ះ​​ទង្គិច​​ពាក្យ​សម្តី​គ្នា​​បន្តិច​​​​​​បន្ទួច​ហើយ​​ឡើង​​​​​​​​ធ្នង់​​​​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​រៀង​ខ្លួន​​​​ ក៏​បង្ក​​ជា​ទំនាស់​ហិង្សា​ឡើង​​​​​​​រហូត​​សមត្ថកិច្ច​​​​ចុះ​អន្តរា​គមន៍​​ឃាត់​ខ្លួន​បាន​៧​នាក់ ដក​ហូត​បាន​អាវុធ​​ខ្លី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ា​ក​​ប៉េ​អា​​កុល​មួយ​ដើម រួច​​បញ្ជូន​​មក​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​ចំការ​ម​ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។  

តា​ម​ប្រភព​​​ព័ត៌មាន​​​ឱ្យ​ដឹង​ថា នៅ​ល្ងាច​នោះ​ជន​ស្ទាវ​ទាំង​៣​ក្រុម​ ដោយ​គ្រាន់​តែ​​ប៉ះ​ទង្គិច​ពាក្យ​សម្តី​​គ្នា​តិច​តួច​​ក៏​ផ្ទុះ​ហិង្សា​​យក​ដុំ​ថ្ម​​គប់​ និង​វាយ​តប់​គ្នា​ ផ្អើល​​​ឈុល​ពេញ​​​កោះ​ពេជ្រ ។ ពេល​នោះ​ សន្តិស​ុខ​ប្រចាំ​ការ​នៅ​កោះ​ពេជ្រ​​ សហការ​​ជា​មួយ​នគរ​​បាល​​មូល​ដ្ឋាន​​ និងកង​រាជអាវុធ​ហត្ថ​​ខណ្ឌ ចុះ​​អន្តរាគមន៍​ឃាត់​ខ្លួន​បាន​៧​នាក់ ​និង​ដក​ហូត​​អាវុធ​ខ្លី​​បាន​មួយ​ដើម ។ ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​​ ក្រុម​យុវជន​ទាំង​៧​នាក់បាន​និយាយ​​យក​ត្រូវ​រៀង​ៗខ្លួនថា ​ពួក​គេ​​អត់​បាន​បង្ក​ហិង្សា​លើ​អ្នក​ដទៃ​​​ទេ គឺ​​​ក្រុម​ផ្សេង​ៗ​មក​ព្រួ​ត​វាយ​ពួក​គេ។ ប៉ុន្តែ​ទោះ​បី​ជា​ជន​ទាំង​៧​​នាក់​នេះ​​បាន​ព្យាយាម​និយាយ​យក​ត្រូវ​រៀង​​ៗ​ខ្លួន​យ៉ាង​ណា​ក៏​ដោយ ​ក៏​សមត្ថកិច្ច​​ជំនាញ​បន្ត​កសាង​សំណុំ​រឿង​​​​ចាត់​ការ​តាម​ច្បាប់​ ។

​យុវជន​​ទាំង​៧​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នេះ​មាន​១-​ឈ្មោះ​ ម៉ិច សុវណ្ណារ័ត្ន ​អាយុ​១៧​ឆ្នាំ ​ជា​សិស្ស​​វិទ្យា​ល័យ​​ឥន្ទ្រ​ទេ​វី មាន​ទី​លំនៅ​​​​ក្នុង​ខណ្ឌ​ទួល​គោក ​​និង​ជា​អ្នក​មាន​អាវុធខ្លី​ជាប់​ខ្លួន​​នៅ​ក្នុង​ការ​បូប​ស្ពាយ (ស្ថិត​ក្នុង​​ក្រុម​ទី​១) ។ ២-​ឈ្មោះ មាស សេង​សុវណ្ណ ​អាយុ​២១​ឆ្នាំ ​​មាន​ទី​លំនៅ​​​ក្នុង​ភូមិ​ត្នោត​ជ្រំ សង្កាត់​​​បឹង​ទំពុន​​ ខណ្ឌ​មាន​​ជ័យ ៣-​ឈ្មោះ​ ​សោម ស៊ីម ​អាយុ​២១​ឆ្នាំ ​មាន​ទី​លំនៅ​ក្នុង​សង្កាត់​​ច្បារ​អំពៅ​ទី​២ ​ខណ្ឌ​មាន​ជ័យ ​៤-​ឈ្មោះ ​ម៉ា​រ៉ា ​ដូ​សា​ណា អាយុ​២១​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​​២៨ ផ្លូវ​លេខ​៣៦៨​​ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន​ ​(​៣​នាក់​នេះ​ស្ថិត​ក្នុង​ក្រុម​​ទី​២) ​។ ៥-​ឈ្មោះ ​ឡាយ គឹម​ឡុង​ ​អាយុ​១៨​ឆ្នាំ ​មាន​ទី​លំនៅក្នុង​​​​ភូមិ​ត្នោត​​ជ្រំ​ ​​សង្កាត់​​បឹង​ទំពុន ​​៦-​​ឈ្មោះ ​ហែម ​ចាន់​សុខា ​អាយុ​១៩​ឆ្នាំ ​ស្នាក់​នៅ​​​ផ្ទះ​លេខ​​២១E0​ ផ្លូវ​លេខ​​២៧៨ ​សង្កាត់​បឹង​កេង​​កង​​ទី​៣ ខណ្ឌ​ចំការ​មន និង​៧-ឈ្មោះ​ បេង​​ សម្បត្តិ អាយុ​២០​ឆ្នាំ​ ​ស្នាក់​នៅ​​ក្នុង​សង្កាត់​​បឹង​កេង​កង​​ទី​៣ ខណ្ឌ​ចំការ​ម​ន (៣​នាក់​នេះ​ស្ថិត​ក្នុង​ក្រុម​ទី​៣) ។

តាម​ចម្លើយ​​​របស់​ឈ្មោះ​ ម៉ិច សុវណ្ណារ័ត្ន ​ដែល​ជា​អ្នក​​មាន​អាវុធ​ខ្លី​ជាប់​ខ្លួន​​​និយាយ​ថា ​​កាំ​ភ្លើង​​នេះ​ខ្លួន​បាន​ពី​មិត្ត​ភក្តិ​​ផ្ញើ​ទុក​​៤​ថ្ងៃ​ហើយ ។ ​នៅ​មុន​ពេល​​សមត្ថកិច្ច​​ឃាត់​ខ្លួន​ រូប​​គេ​​​និង​មិត្ត​ភក្តិ​​៦​នាក់​ទៀត​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​​ម​ក​អង្គុយ​​លេង​លើ​បង់​​​នៅ​សួន​ច្បារ​​កោះ​ពេជ្រ​​ ខណ​​ៈ​នោះ​​មាន​មនុស្ស​​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ជិះ​ម៉ូតូ​​មក​ឈប់​​សួរ​នាំ​​ពី​រ​បី​ម៉ាត់ ហើយយក​​ដុំ​ថ្ម​គប់​ និង​វាយ​​លើ​ពួក​គេ​​ប្រាវ​​តែ​ម្តង ​​មិត្ត​ភក្តិ​៥​នាក់​​ផ្សេង​ទៀត​​បាន​រត់​គេច​ខ្លួន​បាត់​អស់ ។ ចំណែក​ឯ​ពី​រ​ក្រុម​ផ្សេង​ទៀត​​និយាយ​​ដោះ​សាថា រូប​គេ​​អត់​ដឹង​រឿង​​​អ្វី​ទាំង​​អស់ ។មាន​ការ​កត់​សម្គាល់​ថា នៅ​​​សួន​ច្បារ​កោះ​ពេជ្រ​​​តែងកើត​​មាន​អំពើហិង្សា​បង្ក​​ឡើងដោយ​​ក្រុម​ក្មេង​ស្ទាវ​​​ទាស់​ទែង​គ្នា​ស្ទើរ​រាល់​ថ្ងៃ ៕