ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ទិដ្ឋភាព​​​រួមថ្ងៃបិទ​​យុទ្ធ​នាការ​ទូទាំង​ខេត្ត​​កំពត​​​និង​ខេត្ត​​​កែប​ក្នុង​ពិធី​ព្យុះហយាត្រា​​​បញ្ចប់​​​យុទ្ធនាការ​​​​ឃោសនា​​បោះឆ្នោត​ក្រុម​​​ប្រឹក្សា​​ឃុំ-សង្កាត់​

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៨:៤៩

ទិដ្ឋ​ភាព​នៃ​ថ្ងៃបិទ​យុទ្ធ​នា​ការ​ទូទាំង​ខេត្ត​ ទិដ្ឋ​ភាព​នៃ​ថ្ងៃបិទ​យុទ្ធ​នា​ការ​ទូទាំង​ខេត្ត​ ទិដ្ឋ​ភាព​នៃ​ថ្ងៃបិទ​យុទ្ធ​នា​ការ​ទូទាំង​ខេត្ត​ ទិដ្ឋ​ភាព​នៃ​ថ្ងៃបិទ​យុទ្ធ​នា​ការ​ទូទាំង​ខេត្ត​

កោះសន្តិភាព

ទិដ្ឋ​ភាព​នៃ​ថ្ងៃបិទ​យុទ្ធ​នា​ការ​ទូទាំង​ខេត្ត​

ខេត្ត​កែប​-កំពត​ ៖ នៅ​ថ្ងៃ​បញ្ចប់​​យុទ្ធ​នាការ​​ឃោសនា​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​​សង្កាត់​​ នា​ថ្ងៃទី​១​ ​មិថុនា ​២០១២​ ​គេសង្កេត​ឃើញ​ការ​​ដង្ហែ​ក្បួន​​​ព្យុហយាត្រា​​​របស់​​គណបក្ស​ប្រជា​ជន​​​កម្ពុជា មាន​​សភាព​​ផុល​ផុស​ក្នុង​​ខេត្ត​​​ទាំងពីរ​ កំពត-​​កែប ។​

​​ដោយ​ឡែក​ខេត្ត​កែប​នៅ​​​​ព្រឹក​​​ថ្ងៃទី​១ មិថុនា​  ២០១២នេះ​ គ្រប់​​ស្នាក់​​​ការ​គណបក្ស​​​​​​ប្រជាជន​សង្កាត់​​​​ឃុំ​ ស្រុក  និង​ក្រុងផងដែរ ​បាន​​​​រៀបចំ​បណ្តាពាក្យ​ស្លោក​​ ទង់​ជាតិ​ ​ទង់​បក្ស​ យ៉ាង​​អធិក​អធម​ ។ ​​ទិដ្ឋភាព​ជារួម​គេឃើញ​វត្ត​មាន​​​​ថ្នាក់​​​ដឹកនាំ​​បក្ស​ក្រុម​ការងារ​​​​​ថ្នាក់​​​កណ្តាល​​​ចុះ​ជួយ​​ខេត្ត​​ ស្រុក និង​ឃុំ​​ សង្កាត់​ រួមជាមួយ​​​​​សមាជិក​ សមា ជិកា​​​​​គណបក្ស​ប្រជាជន​​កម្ពុជា​ទូទាំង​ខេត្ត បាន​​​ដង្ហែ​ក្បួន​​​ព្យុះ​ហយាត្រា​​នៅគ្រប់​​​ទីកន្លែង យ៉ាង​​​ក្លៀវ​ក្លា​​​អម​​ដោយ​​​​សំឡេង​​ជ័យ​ឃោស​ដ៏​កងរំពង​​​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​​ ផ្លូវ​លំ​ ទូទាំងខេត្ត​កែប​​នា​ព្រឹក​​​នោះ ។ ​

វត្ត​មាន​​​​នៃ​ថ្នាក់​​ដឹក​​នាំ​ដែល​​បាន​​ចូលរួម​​​​ក្នុង​ក្បួន​​ព្យុះ​​ហយាត្រា​​​​នា​ព្រឹក​នោះ​មាន​​​លោក​​ចម ប្រសិទ្ធ ​​​ ប្រធាន​​​គណៈកម្មាធិការ​​​គណបក្ស​​ក្រសួង​ពាណិជ្ជ​កម្ម​​ និង​ជា​សមាជិក​គណៈកម្មា ធិការ​​​កណ្តាល​​ចុះ​ជួយ​ខេត្ត​​កែប លោក​​អាន ហេ ​អ្នក​​តំណាង​​​រាស្ត្រ​​​​មណ្ឌល​​ខេត្ត​កែប លោក​​​​ហាស់ ​សារ៉េត​ ​​ប្រធាន​​​គណៈកម្មា​ធិការ​​​បក្ស​​ខេតត្ត​កែប លោក​មាន សុភា ទីប្រឹក្សា​​​​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ជា​​​ប្រធាន​​​ក្រុម​​ការងារ​ចុះ​ជួយ​ឃុំ​​ពងទឹក និង​​មន្ត្រី​​​ប្រធាន​​​ក្រុម​​​ការងារ​​ចុះ​​ជួយ​ភូមិ​​ ឃុំ​ សង្កាត់​ ទូទាំង​​​ខេត្ត​បាន​​ចូលរួម​​ក្នុង​ក្បួន​ព្យុះ​​​ហយាត្រា​ ​​​​បញ្ចប់​​យុទ្ធនាការ​​​ឃោសនា​​បោះ​​​ឆ្នោត​ជ្រើសរើស​​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី៣ ​ដែល​​ប្រព្រឹត្ត​​​ទៅ​​នៅ​ថ្ងៃ​​​អាទិត្យ​​​ទី​៣ មិថុនា​ ២០១២ ​។​​​​​​ ពុំ​មាន​បញ្ហា​​អ្វី​​ធ្វើ​ឱ្យ​រាំងស្ទះ​​ ដល់​​ភាគី​​​គណបក្ស​​​នយោ​បាយ​ដូច​គ្នា​ឡើយ ៕​

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 20-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0834,090
បាត ថៃឡង់ (1USD)30.6530.75
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)103103.7
ដុល្លារ សិង្ហបូរី (100SGD)79.279.7
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.531.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)132.2132.7
ផោន អង់គ្លេស (100GBP)154.2154.7
ដុល្លារ អូស្ត្រាលី (100AUD)92.593
ដុល្លារ កាណាដា (100CAD)96.597
ហ្វ្រង់ ស្វ៊ីស (100CHF)107.2107.7
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6351,645