ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពីកន្លែង​ផឹក​ស៊ី​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​ស្ទាក់​កា.ប់​​ស្លា.ប់​​​1​របួស​2​​រឿង​គំនុំ

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​​​​​​​​​​​​​ ៖ សមត្ថ​កិច្ច​​មូល​ដ្ឋាន​​បាន​ឱ្យ​​ដឹង​​ថា បុរស​ម្នាក់​​​បាន​ស្លា.ប់​​ និង​​២នាក់​​ទៀត​រង​របួស​​​​​ធ្ងន់​ ដោយ​​​សារ​ឃាត​ករ​​​មិន​ស្គាល់​មុខ​​​ស្ទាក់​កា.ប់​​ពេល​បុរស​​ទាំង​​​​៣​នាក់​នេះ​​ដើរ​ចេញ​​ពីកន្លែង​ផឹក​ស៊ី​​​មួយ​​​នៅចំណុច​​​ទឹក​​ធ្នឹម ក្នុង​ភូមិ​​គោក​រកា ឃុំ​ដូ​ន​បា ស្រុក​គាស់​​ក្រឡ កាល​ពី​វេលា​​ម៉ោ​​ង​​​​៨​យប់​ថ្ងៃ​ទី​​​៣១ ឧសភា ​​កន្លង​ទៅ ។

ខេត្ត​បាត់​ដំបង​​​​​​​​​​​​​​ ៖ សមត្ថ​កិច្ច​​មូល​ដ្ឋាន​​បាន​ឱ្យ​​ដឹង​​ថា បុរស​ម្នាក់​​​បាន​ស្លាប់​​ និង​​២នាក់​​ទៀត​រង​របួស​​​​​ធ្ងន់​ ដោយ​​​សារ​ឃាត​ករ​​​មិន​ស្គាល់​មុខ​​​ស្ទាក់​កាប់​​ពេល​បុរស​​ទាំង​​​​៣​នាក់​នេះ​​ដើរ​ចេញ​​ពីកន្លែង​ផឹក​ស៊ី​​​មួយ​​​នៅចំណុច​​​ទឹក​​ធ្នឹម ក្នុង​ភូមិ​​គោក​រកា ឃុំ​ដូ​ន​បា ស្រុក​គាស់​​ក្រឡ កាល​ពី​វេលា​​ម៉ោ​​ង​​​​៨​យប់​ថ្ងៃ​ទី​​​៣១ ឧសភា ​​កន្លង​ទៅ ។

លោក​សៀក ភា អធិការ​​នគរ​បាល​​ស្រុក​គាស់​ក្រឡ​បាន​​ឱ្យដឹងថា ប​ុរស​​​រង​គ្រោះ​​ទាំង​​៣​នាក់​​​ជា​ជន​ចំណាក​ស្រុក​មក​ពី​ខេត្ត​​កំពង់​ធំ តែ​បាន​មក​ស្នាក់​នៅ​​​ធ្វើ​កម្មករ​​​នៅឃុំ​​អូរ​សំរិល ស្រុក​សំឡូត ហើយថ្មីៗ​​នេះ​ពួក​​គេ​បាន​មក​​ធ្វើ​កម្មករ​​​បើក​ត្រាក់​ទ័រ​​​ឱ្យគេ​​​នៅ​ចំណុច​​​​ខាងលើ​​ ទើប​បាន​​ប្រហែល​​​​​២​ថ្ងៃ​​​ក៏​​មាន​រឿង​​​កើត​ឡើងតែ​ម្តង ។ លោក​អធិ​ការ​​​បាន​បន្ត​ថា ពួក​គេទាំង​​​៣​នាក់​ត្រូវ​​ឃាត​​ករ​​មិន​ស្គាល់​មុខ​​​​ប្រើ​កាំបិត​​កាប់​ បណ្តាល​​​ឱ្យ​​ស្លាប់​ម្នាក់​​ និង​របួស​​​២​នាក់​​ ពេល​នាំ​គ្នា​​​ដើរ​ចេញ​​ពី​កន្លែង​​ផឹក​ស៊ី ។

បុរស​​​រង​គ្រោះ​ទាំង​​​៣​នាក់​​នេះ​មាន​​​​ ១- ឈ្មោះ​​ជិល វ៉ាញ អាយុ​​២៧​ឆ្នាំ​ ស្លាប់​ដោយ​ត្រូវ​ជន​ដៃ​ដល់​​កាប់​​​ជិត​ដាច់​​ក ២- ឈ្មោះ​ពៅ​​​ អាយុ​​​​ជាង៣០​ឆ្នាំ និង​​៣- ឈ្មោះ​​​​ណាង អាយុ​ជាង​​៣០​ឆ្នាំ ​២​នាក់នេះ​​របួស​​ដៃ​ម្ខាង​​ដូច​គ្នា ពួក​គេ​ស្នាក់នៅ​​ក្នុង​​​ឃុំ​អូរ​សំរិល ស្រុក​សំឡូតជាមួយ​គ្នា ។

តាម​​សាក្សី​​​និ​យាយ​​ថា បុរស​​​រង​គ្រោះ​​​​ទាំង​​៣​នាក់​​​​​បាន​មក​​​ស៊ីឈ្នួល​​បើក​ត្រាក់​ទ័រ​​​ឱ្យ​ថៅកែ​​​ម្នាក់​ឈ្មោះ​ពៅ ហ៊ុន នៅម្តុំ​​​​កន្លែង​កើត​ហេតុ​​ខាងលើ​ ទើប​បាន​​ប្រហែល​​​​​២​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ​​​យប់​កើត​ហេតុ​​ គេឃើញ​​​បុរស​​ទាំង​​៣​នាក់​​នេះ​បាន​​បើក​ត្រាក់​ទ័រ​​មក​ផឹកស៊ី​​នៅ​តៀម​​លក់​ដូរ​មួយ​​​​ក្បែរ​​ផ្លូវ​​​​​ ដោយ​ផឹក​​​​អស់​​​​​ស្រាបៀរ​​ជិត​​២​កេស តែ​មិន​​​មាន​ឈ្លោះ​ប្រកែក​​គ្នា​ទេ ។ លុះ​​ពេល​ចប់​​​ផឹក​ស៊ី​​​​ក៏​នាំ​គ្នា​​ដើេ​រ​ចេញ​​ទៅ​រក​ត្រាក់​ទ័រ​​​ដែល​ចតទុក​​​​​ចោល​​​លើ​ចិញ្ចើម​​​ផ្លូវ​ ក៏​ត្រូវ​​ជន​មិន​ស្គាល់​​មុខ​ស្ទាក់​​​កាប់​តែ​ម្តង ។ ប្រភព​​​​​ដដែល​បាន​បន្ត​​ថា ​ឃាត​ករ​​​ហាក់​ដូច​ជា​​​ប្រើ​កាំ​បិត​​​កាប់ទៅ​​លើ​ជន​រង​គ្រោះ​​​ត្រូវ​​​​​ម្តង​​១ៗ​ ក្នុង​គ្រា​​​​ដែល​​ជន​រង​គ្រោះ​​​ព្យា​យាម​​រត់​ទៅ​ជួយ​​គ្នា ​ប៉ុន្តែ​​​គ្មាន​អ្នក​​បាន​ឃើញ​​ឃាត​ករ​​​ថា​មាន​គ្នា​ប៉ុន្មាន​​នាក់​ទេ ​​ហើយ​​​​ភ្លាមៗ​នោះ​​​ក៏​គ្មាន​​​អ្នក​ជួយ​អន្តរា​គមន៍​​​​ដែរ ព្រោះ​​​នៅ​ក​ន្លែង​​កើត​ហេតុ​​មា​​ន​មនុស្ស​​​តិច​ណាស់​​ដែល​ដឹង ។

ជុំវិញ​​ករណីនេះ​ លោក​អធិការ​​​នគរ​បាល​​​ស្រុក​​​​គាស់​ក្រឡ បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​​​​​ពី​ភរិយា​​​បុរស​ដែល​​ស្លាប់​​​​​ប្រាប់​​សមត​្ថ​កិច្ច​​​ថា កាល​​ពី​​កន្លះ​ខែ​មុន​​​ស្វាមី​គាត់​​​ធ្លាប់​បាន​វាយ​​តប់គ្នា​​​ជាមួយ​មនុស្ស​​​ម្នាក់​នៅក្នុង​​​​​​ភូមិ​ ។ ជម្លោះ​​​នោះ​មិន​​ឈ្នះ​​មិន​ចាញ់​​ទេ ហើយ​ដោយ​​សារ​ជម្លោះ​​ហ្នឹង​ហើយ ទើប​​​​ស្វា​មី​របស់គាត់​​ឈប់​បើក​ត្រាក់​ទ័រ​​​ឱ្យគេ​​​នៅ​ឃុំ​អូរសំរិល ហើយ​មក​​​បើក​ត្រាក់​ទ័រ​​ឱ្យ​គេ​នៅឃុំ​ដូន​បា ស្រុក​គាស់​ក្រឡវិញ​ ប៉ុន្តែ​​នៅ​តែ​ជួប​​រឿង​បែប​នេះ​​​​ទៀត ។ គាត់​​​និយាយ​ថា ឃាតករ​​​ដែ​ល​សម្លាប់​​ស្វាមី​គាត់​​​​គឺ​សង្ស័យ​​មនុស្ស​ម្នាក់​​​​ដែល​ធ្លាប់​​ឈ្លោះ​​គ្នា​ជាមួយ​​ស្វាមី​គាត់​​​កាល​ពី​កន្លះ​ខែ​មុន​​ ។

ទោះបី​​ជា​​បែប​ណា​​ ​លោក​​សៀក ភា បាន​បញ្ជាក់​ដែរ​ថា មុខ​សញ្ញា​​​ជំហាន​​ដំបូង​​​គឺ​យើង​​​អាច​កំណត់​​បាន​​​ខ្លះ​ហើយ ហើយ​កម្លាំង​​របស់​លោក​​​កំពុងតាម​ប្រមាញ់​​​មុខ​សញ្ញា​នោះ​ ។ លោក​​សន្និដ្ឋាន​​ថា ​​​​ករណីឃាត​កម្ម​នេះ​​អាច​ជា​រឿង​គំនុំ​​ ដែល​ឃាតករ​​​ព្យា​​យាម​​តាម​សង​សឹក ៕