ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២៥ ឧសភា បានផ្សាយថា ក្រុមជួយសង្គ្រោះចំនួន៣០នាក់ មកពីអង្គភាពទាំងសមត្ថកិច្ចប៉ូលិស ក្រុមពន្លត់អគ្គិភ័យ និងគ្រូពេទ្យសង្គ្រោះបន្ទាន់ កំពុងមានសកម្មភាពដ៏មមាញឹកជួយសង្គ្រោះនាងច័រ ជៀដេវីស អាយុ១៩ឆ្នាំ ជានារីធាត់បំផុតនៅប្រទេសអង់គ្លេសមានទម្ងន់៤០០គីឡូក្រាម ចេញពីលំនៅឋាន ដើម្បីបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីមានជំងឺអវយវៈចុះខ្សោយ។
គួរបញ្ជាក់ថា នាងដេវីស ជាប់នៅក្នុងបន្ទប់ដេកជាន់ទី១ សមត្ថកិច្ចបានចេញសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលព្រឹកម៉ោង៩នៃថ្ងៃខាងលើដោយប្រើវិធីសាស្ត្រដកបង្អួច និងវាយជញ្ជាំងចោល ព្រោះទំហំដងខ្លួនរបស់នាងធំជាងទ្វារ ។
ក្នុងការជួយសង្គ្រោះខាងលើទម្រាំនឹងយកនាងចេញដោយសុវត្ថិភាព ត្រូវចំណាយពេលដល់ទៅ៨ម៉ោង ដោយរថយន្តស្ទូច ។
ទោះជាយ៉ាងណា ក្នុងពេលបញ្ជូនទៅមន្ទីរពេទ្យ សមត្ថកិច្ចបានធ្វើការបិទផ្លូវ ព្រោះមិនចង់ឱ្យនាងជួបរឿងអាម៉ាស់ ពីសំណាក់ អ្នកប្រើប្រាស់យានយន្តនៅលើដងផ្លូវ ជាចុងក្រោយក៏បានទៅដល់មន្ទីពេទ្យដោយសុវត្ថិភាព ៕




ចែករំលែកព័តមាននេះ