ការសិក្សាថ្មីមួយរកឃើញថា យុវវ័យដែលញ៉ាំជាតិអាហារ និងភេសជ្ជៈដែលមានជាតិស្ករច្រើនពេកមានហានិភ័យជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែមក្នុងឈាមរបស់ពួកគេ ។
ជាតិស្ករ fructose មាននៅក្នុងផ្លែឈើជាទម្រង់មួយនៃជាតិស្ករ(ទឹកស្ករធ្វើពីពោតដែលមានជាតិ fructose ខ្ពស់) ត្រូវគេប្រើយ៉ាងច្រើនក្នុងអាហារកញ្ចប់ និងភេសជ្ជៈកំប៉ុង។ ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ Georgia បានឱ្យដឹងថា រាងកាយដែលកំពុងលូតលាស់របស់ក្មេងជំទង់ទាមទារអាហារដែលមានរស់ជាតិផ្អែមខ្លាំង ហើយការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាហារ និងភេសជ្ជៈច្រើនតែធ្វើឡើងតម្រង់ទៅរកយុវវ័យទាំងនោះ ។
អ្នកស្រាវជ្រាវបានសិក្សាទៅលើយុវវ័យជំទង់ចំនួន៥៥៩នាក់ ដែលមានអាយុពី១៤ទៅ១៨ឆ្នាំ បានរកឃើញថា របបអាហារដែលមានជាតិស្ករ fructose ខ្ពស់មានទាក់ទងនឹងជំងឺ
លើសឈាម, ការកម្រិតទាក់ទងនឹងជំងឺទឹកនោមផ្អែមដូចជា ជាតិស្ករក្នុងឈាម(គ្លុយកូស) ខ្ពស់ និងការប្រឆាំងនឹងអាំងស៊ុយលីន, និងកត្តារលាកដែលបង្កឱ្យមានជំងឺបេះដូង និងសរសៃឈាម ។
យុវវ័យបរិភោគជាតិស្ករ fructose ច្រើនក៏មានកម្រិតនៃសារធាតុការពារសរសៃឈាមបេះដូងទាបដូចជា កូលេស្តេរ៉ូលល្អ(HDL) និងប្រូតេអ៊ីន adiponectin ។ ទំនាក់ទំនងរវាងការញ៉ាំជាតិស្ករ fructose ច្រើន និងកត្តាហានិភ័យនៃសរសៃឈាមបេះដូងមានកាន់តែច្រើនចំពោះកុមារដែលមានខ្លាញ់ពោះច្រើន ជាកត្តាគ្រោះថ្នាក់មួយទៀតនៃជំងឺសរសៃឈាម និងជំងឺទឹកនោមផ្អែម ។
វេជ្ជបណ្ឌិត វ៉ានណេសា ប៊ុនឌី (Vanessa Bundy) និយាយថា វាមានសារសំខាន់យ៉ាងខ្លាំងក្នុងការផ្តល់តុល្យភាពនៃអាហារដែលមានគុណភាពខ្ពស់ដល់កូនៗរបស់យើង ហើយដើម្បីយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើជាតិស្ករ fructose និងជាតិស្ករ sucrose ដែលពួកគេបរិភោគប្រចាំថ្ងៃ» ៕ សុធាវី
ចែករំលែកព័តមាននេះ