ថ្ងៃ ១១ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

កីឡា​ករ​បា​រាំង​ឡូ​អែប​ឈ្នះ​​ជើង​​ឯក​​ប្រណាំង​រថ​យន្ត WRC Acropolis rally ​នៅ​​ក្រិច​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២៧

កីឡាករបារាំងសេបាស្ទៀន ឡូអែប កីឡាករបារាំងសេបាស្ទៀន ឡូអែប

គេហទំព័របរទេស

កីឡាករបារាំងសេបាស្ទៀន ឡូអែប

កីឡា​ករ​បា​​រាំង​​សេ​បា​​ស្ទៀន ឡូ​​អែប​​បាន​​ក្លាយ​​ជា​​ម្ចាស់​ពាន​ជើងឯ​កនៃ​ការ​ប្រ​ណាំង​រថ​យន្ត​កម្ម​វិ​ធី​ WRC Acropolis rally បន្ទាប់​ពី​គេ​​បន្ត​យក​ឈ្នះ​​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​​​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី២៧​ខែឧសភា​​​​ ។​ ការ​ប្រ​ណាំង​ក្នុង​ថ្ងៃ​ទី​៣​​នេះ​បញ្ចប់​នៅ​ទី​ក្រុង​ Loutrakiប្រទេស​ក្រិច​។​

ឡូ​អែប​បាន​បើក​រថយន្ត​ Citroenរបស់​ខ្លួន​ចូល​ដល់​ទី​ព្រ័ត្រ​ក្នុង​ថិរវេលា៤​ម៉ោង៤២​​​នាទី​និង០៣.៣​​​​​វិនាទី​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ក្រុម​សញ្ជាតិ​ហ្វាំង​ឡង់​មីកកូ ហ៊ី​វ៉ូ​ណិន​ដែល​ប្រើ​ពេល​អស់​៤ម៉ោង៤២​នា​ទី​និង​៤៣.៣​​​វិ​នា​ទី​យឺត​ជាង​ឡូ​អែប​​ ៤០.០០​​​វិនា​ទី​។
កីឡាករ​ន័រ​វេស​ Mads Ostberg​បើក​បរ​ឱ្យ​ក្រុម​ Adapta Fordបាន​បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៤​ក្រោយ​ពី​​បាន​ប្រើ​ពេល​អស់​៤ម៉ោង៤៨នា​ទី​និង​១៩.៧​​​វិនា​ទី​​ ពោល​គឺ​យឺត​​ជាងឡូ​អែប​​៦នា​ទី​និង១៦.៤​​វិនាទី​ខណៈ ​ចំ​ណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​កី​ឡាករ​ហ្វាំង​ឡង់ Jari-Matti Latvalaដែល​បាន​ប្រើ​អស់​ថិរ​វេលា​ ៤​ម៉ោង​ ៤៥នា​ទី​និង​០៨.១​វិ​នា​ទី​ ។​

ចំណែក​កីឡាករឆែក​​​​ Martin Prokop​បើក​បរ​ឱ្យ​ក្រុម​ Czech Ford​​បញ្ចប់​ការ​ប្រណាំងក្នុង​លំ​ដាប់​ទី​៥​​​​បន្ទាប់​ពី​បាន​ប្រើ​ពេល​អស់​៤​ម៉ោង​៤៩​នា​ទី​និង​៤៩.៨​​​វិ​នា​ទី​ ខណៈកី​ឡាករ​ស៊ុយ​អែត​​ ភី​ធ័រ​ សូល​បឺក​បញ្ចប់​ការ​ប្រ​ណាំង​នៅ​ក្រៅ​ចំ​ណាត់​ថ្នាក់​បន្ទាប់​ពី​កង់​រថយន្ត​របស់​គេ​មាន​បញ្ហា។ សម្រាប់​កីឡាករ​ឡូ​អែបនេះ​គឺ​ពាន​លើក​ទី​៧១​ហើយ​នៅ​ក្នុង​អា​ជីព​ ។

​ម្ចាស់​ជើង​ឯក​ពិភពលោក​៨​ជំ​នាន់​រូប​នេះ​និយាយ​ថា​៖«ការ​ប្រ​ណាំង​ក្នុង​ថ្ងៃ​នេះ​ វា​មិន​សូវ​ជា​ពិ​បាក​ដូច​ជា​ថ្ងៃ​មុន​ៗ​ទេ​។​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​​ថ្មី​ម្តង​ទៀត​។  នេះ​ជា​ជ័យ​ជម្នះ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ដ្បិត​នេះ​ជា​លើក​ទី​៧១ក្នុង​អា​ជីព​​​ »។​

កីឡាករ​ជើង​ខ្លាំង​បា​រាំង​ម្នាក់​ទៀត សេបា​ស្ទៀន អូ​ហ្ស៊ី​យ៉េ​បញ្ចប់​ការ​ប្រ​ណាំង​​​ក្នុង​លំ​ដាប់​ទី​៧​​​។​ កីឡាកររូបនេះ​បញ្ជាក់​ថា គូ​ប្រជែង​ដ៏​ខ្លាំង​របស់​គេ​គឺ​កីឡាករ​សេបា​ស្ទៀន ឡូ​អែប​។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ គេ​អាច​មិន​មែន​ជា​គូ​ប្រ​ជែង​របស់​ឡូ​អែប​ទៀត​ទេ ដ្បិត​ការ​ប្រ​កួត​៦​លើក​មក​នេះ​គេ​មិន​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ​។

ឆ្លង​កាត់​ការ​ប្រ​ណាំង​អស់​ចំនួន​ ៦​ជុំ​មក​នេះ ឡូ​អែប​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ស្ថិត​នៅ​លំ​ដាប់​កំពូល​តារាង​ដដែល​។ ពេល​នេះ​គេ​មាន​១១៩​ពិន្ទុ​នាំ​មុខ​កីឡាករ​ហ្វាំ​ង​ឡង់​​​ហ៊ី​វ៉ូ​ណិន​ស្ថិត​នៅ​លំ​ដាប់​ទី​២​មាន​៨៩​ពិន្ទុ​។ ឯកីឡាករ​ន័រ​វេស​ Mads Ostberg​ស្ថិត​នៅ​លំ​ដាប់​ទី​៣​ក្រោយ​ពី​សន្សំ​បាន​៨០​ពិន្ទុ​នាំ​មុខ​កី​ឡាករ​ស៊ុយ​អែត សូល​បឺក​ដែល​មាន​៧៣​ពិន្ទុ​។​ ​

ការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​សម្រាប់​ឆ្នាំ​២០១២នេះ​មាន​១៣ជុំ​​។​ ​ជុំ​ទី​១ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១៧​ខែ​មករា​​ដើម​ឆ្នាំ​នៅ​ប្រទេស​បា​រាំង​​ និង​ជុំ​​​ចុង​ក្រោយ​បំ​ផុតនឹង​​ធ្វើ​នៅ​ថ្ងៃទី​០៨​ដល់​ទី១១​​ខែ​វិច្ឆិកា​ខាង​មុខ​នៅ​ប្រ​ទេស​អេស្ប៉ាញ​ ។ ដោយ​ឡែក​​​ការ​​ប្រណាំង​នៅ​ប្រទេសក្រិច​លើក​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ជុំ​​ទី​៦​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685