ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​​ប្រកួត​​កីឡា​​វាយ​​កូន​ឃ្លី​​លើ​តុ​​ផ្នែក​យុវ​ជន​ដណ្តើម​ពាន​រង្វាន់​ក្រុម​ហ៊ុន រ័ត្ន សុខន អ៊ិន​ខប​ភើ​រេ​សិន​​ឆ្នាំ​​​2​012

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការ​​ប្រកួត​​កីឡា​​វាយ​​កូន​​ឃ្លី​​លើ​តុ​​ដែល​​បាន​​ប្រព្រឹត្ត​​ទៅកាល​ពីថ្ងៃទី​២៤ ឧសភា រហូត​មក​នោះ បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​​នៅ​ត្រឹម​ថ្ងៃទី​២៧ ឧសភា ​​​ហើយ​នៅ​ក្នុង​​ឱកាស​បិទ​ការ​ប្រកួត​​នេះ​ផងដែរ ក៏​មាន​ការ​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​​អន្តរជាតិ​​​​ រវាង​ក្រុម​យុវជន​ទីក្រុង​ហូជីមិញ និង​ក្រុមយុវជន​​​រាជ​ធានីភ្នំពេញ​​​​ ​​​ដើម្បី​​ដក​ស្រង់​បច្ចេកទេស​ពីគ្នា​ទៅ​វិញ​ទៅមក​ ។​

រី​ឯ​លទ្ធផល​បច្ចេកទេស​ដែល​ទទួល​បាន​​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ក្រុម​ហ៊ុន​​​រ័ត្ន​សុខន ​វិញ​នោះ លើ​ផ្នែក​យុវនារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាការិនី ហ៊ឹម ​សោ​ភ័ណ្ឌ មកពីក្លឹប អូឡាំពិក ។ លេខ​២ បាន​ទៅ​លើ​​កីឡា​ការិនី ចាន់​ ណាវី មកពីក្លឹប​សីុធីស្ព័ត​ ។ លេខ​៣​បានទៅលើ ​កីឡាការិនី រេ៉ត សំណាង ​មកពីក្លឹប​​​​​​អង្គការ​​​​ជំនុំ​ទួលគោកបរិស័ទ និង​លេខ​៣​ស្ទួន ​បាន​ទៅ​លើ​កីឡាការិនី ​​សុក ​មេសា ​​មកពីក្លឹប​អង្គការ​ជំនុំ​ទួល​គោក​​បរិស័ទ ។

ផ្នែក​យុវជន​​ឯកត្ត​ជន ​អាយុ​ក្រោម​​១៥​ឆ្នាំ លេខ​​១​បាន​ទៅលើ​កីឡាករ​ សឺន​ តុលា ​ មក​ពី​សាលា​រៀន​ចិន​ក្វាង​សៀវ ​លេខ២ បាន​ទៅ​លើ​កីឡាករ​ អ៊ុក ចាន់​រតនៈ មក​ពីក្លឹប​ស៊ីធី​ស័្ពត​ លេខ​​​​៣ ​បាន​ទៅលើ​កីឡាករ ទៀ តិច​អួយ មក​ពីសា​លា​​​រៀន​ទួន​ហ្វា ​និង​លេខ​៣​ស្ទួន​ បាន​ទៅលើ​កីឡាករ​​តាំង ហេង​ មក​ពីសាលា​រៀន​​ទួន​ហ្វា ។ ផ្នែក​​ឯកត្ត​ជន អាយុ​ក្រោម១៨ឆ្នាំ ​​លេខ​១ បាន​ទៅលើ​ ​កីឡាករ គឹម ​សុវណ្ណ មកពីសាលា​​រៀន​ទួន​ហ្វា ​លេខ​២​បាន​ទៅលើកីឡាករ ​អុឹង ស្រូ៊យហួរ មកពីសាលា​រៀន​​ទួន​ហ្វា ​​​លេខ​៣ ​បាន​ទៅលើ​កីឡាករ​ឈួរ ​ឈីឃី មកពីក្លឹប​ស៊ីធី​ស្ព័ត និង​លេខ​៣​​​ស្ទួនបាន​ទៅលើ​កីឡា​ករ ​​អៀ យ៉េកឃៀង​ មកពីក្លឹប​​​​ស៊ី​ធីស្ព័ត។

​ចំពោះ​លទ្ធ​ផល​​សម្រាប់​ការ​ប្រកួត​​ជាក្រុម ​ផ្នែក​យុវជន​​​​អាយុ​ក្រោម​១៥ឆ្នាំ ​លេខ​១ បាន​ទៅ​ក្រុមមកពីក្លឹប​ស៊ីធីស្ព័ត ​លេខ​២ បាន​ទៅ​ក្រុម​មកពីសាលា​រៀន​ក្វាង​​សៀវ ​លេខ​៣បាន​ទៅក្រុម​មកពីសាលារៀន​ទួនហ្វា ​និង​លេខ​៣​ស្ទួន​ បាន​ទៅ​ក្រុមមកពី​សាលា​រៀន​អន្តរទ្វីប​អាេមរិ​កាំង ។

​លោកឧកញ៉ា រ័ត្ន សុខន នាយក​ក្រុមហ៊ុន ​​​រ័ត្ន​សុខន ​​ខូអិល​ធីឌីគ្រុប ​អនុប្រធានសហ​ព័ន្ធ​កីឡា​វាយកូនឃ្លី​លើតុ ​​តំបន់​​អាស៊ី​អាគ្នេយ៍ និងជាប្រធាន​​​សហព័ន្ធ​​កីឡា​វាយ​កូនឃ្លីលើ​តុ ​កម្ពុជា​​​ទៀតផងនោះ​ បាន​មាន​ប្រសាសន៍ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​ថ្ងៃនេះ ​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​សំខាន់​គឺ ដើម្បី​អប​អរ​សាទរ​​ពិធីបុណ្យ​​​ចម្រើន​​ជន្មាយុគម្រប់​៧៨ ​ឈាន​ចូល​៧៩ឆ្នាំ ​របស់​សម្តេច​អគ្គមហា​ពញា​ចក្រី​ ហេង សំរិន ​​​ប្រធាន​រដ្ឋ​សភា នៃ​ព្រះរាជា​​ណាចក្រ​កម្ពុជា ​​​ហើយ​​ក៏​ជាការ​បង្ហាញ​នូវ​ការ​ប្រកួត​ដក​ស្រង់​​បច្ចេកទេស​​​​​ពីគ្នា​ទៅវិញទៅមក ​រវាង​​យុវជន​មកពី​រាជ​ធានីភ្នំេពញ​​ និង​យុវជន​​ទីក្រុង​ហូ​ជីមិញនៃ​ប្រទេស​វៀតណាមផងដែរ ។​​

លោក​ឧកញ៉ា ​រ័ត្ន​ សុខន ​ដែលជា​​ទីប្រឹក្សា​សម្តេច​អគ្គមហាពញាចក្រី​ ​ហេង សំរិន ក៏​បាន​​​គូស​បញ្ជាក់​​​​បន្ថែម​ទៀតថា ​ការ​ប្រកួត​ថ្ងៃនេះ​គឺ​ជាការ​​ជំរុញ​លើកទឹក​​ចិត្ត​​​បន្ថែម​​ដល់​យុវជន​កម្ពុជា ​ដើម្បី​ឱ្យ​ពួកគេរឹត​​តែ​​មានការ​ស្រឡាញ់​និង​ចូល​​ចិត្ត​​​ចូល​រួម​ហ្វឹក​ហាត់​ឱ្យ​បាន​សស្រាក់​សស្រាំ​​​​ថែម​ទៀត ចំពោះកីឡា​វាយកូន​ឃ្លីលើតុនេះ ដើម្បី​​​ឈាន​​ទៅ​ដណ្តើម​​​​ជ័យ​ជម្នះ ​​​រាល់​ការ​ប្រកួត​​​​នៅលើ​ឆាក​អន្តរជាតិ​​ ។​

​បច្ចុប្បន្ន​​​​ លោក​កំពុង​​តែមាន​ការ​យក​ចិត្ត​ទុក​ដាក់​​​​​​លើក​កម្ពស់​​វិស័យ​កីឡា​​វាយកូនឃ្លី​លើ​តុ​នៅកម្ពុជា​ ​​​ហើយ​លោកបាន​ចំណាយ​ថវិកា​​​​​​ផ្ទាល់​ខ្លួន​​យ៉ាងច្រើន ​ទាំង​ពេល​នេះ​ក៏​ដូចជា​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​​​​​ផ្សេងៗ ​និង​​​ទាំង​ការ​ទៅ​ហ្វឹក​ហាត់​​នៅ​បរទេស​​ផង​ដែរ៕