រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ឧសភា នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោកវរសេនីយ៍ឯកអែល សំនាង ស្នងការរងនគរបាលរាជធានីភ្នំពេញ បានជួបប្រជុំកងកម្លាំងនគរបាលខណ្ឌ៧មករា ដែលមានភារកិច្ចការពារការិយាលយ័បោះឆ្នោតនាពេលខាងមុខនេះ ។
លោកវរសេនីយ៍ទោ យិន សាន អធិការនគរបាលខណ្ឌ៧មករា បានធ្វើសេចក្តីរាយការណ៍ថា នៅក្នុងខណ្ឌ៧មករាមានការិយាលយ័បោះឆ្នោតសរុបចំនួន១១៤ មាន១១គោលដៅ និងត្រូវប្រើប្រាស់កម្លាំងចំនួន១២៨នាក់ មធ្យោបាយសម្រាប់ប្រតិបត្តិការមានរថយន្ត២គ្រឿង ម៉ូតូប្រដេញ៩គ្រឿង ម៉ូតូផ្ទាល់ខ្លួន១៦គ្រឿង ។
លោកអធិការបន្តថា គោលដៅទាំង១១ គឺ១-ប៉ុស្តិ៍អូរឫស្សីទី១ នៅខាងកើតផ្សារអូរឫស្សី តាមបណ្តោយផ្លូវលេខ១១១ មាន១០ការិយាល័យ ដោយប្រើប្រាស់កម្លាំងនគរបាលប៉ុស្តិ៍អូរឫស្សីទីមួយចំនួន ១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោថោង ម៉ារឌី នាយប៉ុស្តិ៍នគរបាល ។ គោលដៅទី២-នៅប៉ុស្តិ៍អូរឫស្សីទី២ ក្នុងសាលាបឋមសិក្សាបាក់ទូកមាន១២ការិយាល័យ ប្រើប្រាស់កម្លាំង១០នាក់ ដឹកនាំដោយលោកហ៊ន វិបុល ។ គោលដៅទី៣-នៅក្នុងសាលាបឋមសិក្សាបាក់ទូកដែរមាន ១០ការិយាល័យដឹកនាំដោយលោកអនុសេនីយ៍ទោគ្រុយ សុជាត្រា ប្រធានប៉ុស្តិ៍នគរបាល ។ គោលដៅទី៤-មាន១០ការិយាល័យ ធ្វើឡើងនៅតាមបណ្តោយផ្លូវលេខ១៦៦ ភូមិ២ និងភូមិ៣ ប្រើប្រាស់កម្លាំង១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោសោម គឺណាល់ ប្រធានប៉ុស្តិ៍ នគរបាល។ គោលដៅទី៥-ធ្វើឡើងនៅសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងសង្កាត់បឹងព្រលឹត មានចំនួន៦ការិយាល័យ ប្រើប្រាស់កម្លាំង៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោប៉ាត សំណាត ប្រធានប៉ុស្តិ៍នគរបាល ។ គោលដៅទី៦-នៅស្នាក់ការពន្ធដារខណ្ឌ មាន៤ ការិយាល័យ ប្រើប្រាស់កម្លាំង៤នាក់ ដឹកនាំដោយលោកពុទ្ធ ប៊ុណ្ណា ។ គោលដៅទី៧-ធ្វើឡើងនៅក្នុងវត្តមង្គលវ័ន្តមានចំនួន១៥ ការិយាល័យ ប្រើប្រាស់កម្លាំង១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោទូ ហុកស៊ីម ប្រធានប៉ុស្តិ៍នគរបាល ។ គោលដៅទី៨-ធ្វើនៅក្នុងសាលាមតេយ្យសិក្សាមិត្តភាពមាន១៣ ការិយាល័យ ប្រើប្រាស់កម្លាំង១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោគុយ ផល្លា ប្រធានប៉ុស្តិ៍នគរបាលមិត្តភាព ។ គោលដៅទី៩-នៅក្នុងវិទ្យាល័យបាក់ទូក មាន ១៧ការិយាល័យ ប្រើប្រាស់កម្លាំង១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោម៉ុក បូរុណឆស័ក្ត ប្រធានប៉ុស្តិ៍នគរបាលវាលវង់ ។ គោលដៅទី ១០-នៅសាលាបឋមសិក្សាវត្តព្រះពុទ្ធមានបុណ្យ មាន៩ ការិយាល័យ ប្រើប្រាស់កម្លាំង១០នាក់ ដឹកដោយលោកអនុសេនីយ៍ត្រីរស់ ស៊ីណា អនុប្រធានផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា ។ គោលដៅទី១១-នៅសាលាបឋមសិក្សាវឌ្ឍនវិជ្ជា មាន៣ ការិយាល័យប្រើប្រាស់កម្លាំង៥នាក់ ដឹកនាំដោយលោកតូច វុទ្ធី អនុប្រធានផ្នែកសន្តិសុខ ។ ដោយឡែក ផ្នែកសណ្តាប់ធ្នាប់ និងផ្នែកអន្តរាគមន៍មានកម្លាំង៤០នាក់ សម្រាប់រៀបចំសណ្តាប់ធ្នាប់ និងចល័តអន្តរាគមន៍គ្រប់គោលដៅ ។
លោកអធិការបានបន្តថា បណ្តាកងកម្លាំងទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាថ្លៃថ្នូរ សុភាពរាបសា នៅពេលចុះប្រតិបត្តិការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ ។ ចំណែកលោកវរសេនីយ៍ឯកអែល សំនាង ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែមដល់កងកម្លាំងទាំងអស់ដែលត្រូវអង្គភាពចាត់តាំងឱ្យចុះទៅការពារការិយាល័យបោះឆ្នោតនេះដែរ ៕




ចែករំលែកព័តមាននេះ