ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

រថយន្ត​ហ៊ីយ៉ាន់​ដាយ ​វាក់​ជា​មួយ​រថយន្ត​ឡិចស៊ីស​ក្រឡាប់​​ដេក​ផ្អៀង​

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:១២

ទិដ្ឋភាព​​កើត​ឡើង​នៅ​កន្លែងកើតហេតុ​ ទិដ្ឋភាព​​កើត​ឡើង​នៅ​កន្លែងកើតហេតុ​ ទិដ្ឋភាព​​កើត​ឡើង​នៅ​កន្លែងកើតហេតុ​ ទិដ្ឋភាព​​កើត​ឡើង​នៅ​កន្លែងកើតហេតុ​

កោះសន្តិភាព

ទិដ្ឋភាព​​កើត​ឡើង​នៅ​កន្លែងកើតហេតុ​

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ ដឹក​ក្រដាស​កាតុង​មួយ​គ្រឿង​​បើក​បរ​ក្នុង​ល្បឿន​លឿន​​ពី​ក្រោយ​​រថយន្តម៉ាកឡិចស៊ីស​១​គ្រឿង​ទៀត ហើយ​ដោយ​សារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​​ពេល​រថយន្ត​ឡិចស៊ីស ​ជាន់​ហ្វ្រាំង​​បន្ថយ​​ល្បឿន​​បត់​ទៅ​ផ្លូវ​ផ្សេងធ្វើ​ឱ្យ​​រថយន្ត​ហ៊ីយ៉ាន់​ដាយ វាក់​ខំ​កាច់ចង្កូត​គេច បណ្តាល​ឱ្យ​​​​រេ​ចុះ​ឡើង​​​រួច​ក្រឡាប់​​ដេក​ផ្អៀង​​ខ្លួន​ស្តូក​​នៅ​លើ​ចិញ្ចើម​​ផ្លូវ​តែសំណាង​ល្អ​មិន​មាន​មនុស្ស​រង​របួស​​ឡើយ ។

ឧប្ប​ត្តិ​ហេតុ​​​ក្រឡាប់​រថយន្ត​នោះ​បាន​​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០១២ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៣ ត្រង់​ចំណុច​​ភូមិ​វត្ត​ស្លែង​ សង្កាត់​​ពង​ទឹក ​ខណ្ឌ​ដង្កោ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670