បោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបបេក្ខជន2រូបជួបគ្នានៅជុំទី2
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៥០
ក្រុមបងប្អូនអ៊ិស្លាមនិយាយថា ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបជុំទី២នឹងមានការតទល់គ្នារវាងបេក្ខជនរបស់ក្រុមបងប្អូនអ៊ិស្លាមលោកម៉ូហាម៉េដ ម័រស៊ី និងអតីតនាយករដ្ឋមន្ត្រីលោកអាម៉ាដចាហ្វិក ។ដោយផ្អែកលើការរាប់សន្លឹកឆ្នោតរួចរាល់បាន៩០%ក្រុមបងប្អូនអ៊ិស្លាមអះអាងថា នឹងមានការបោះឆ្នោតប្រធានាធិបតីជុំទី២ប្រកួតប្រជែងគ្នារវាងលោកមូ៉ហាម៉េដ ម័រស៊ី និងលោកអាម៉ាដចាហ្វិក ។
ក្នុងពេលឃោសនាបោះឆ្នោតលោកអាម៉ាដ ចាហ្វិកបានសង្កត់ធ្ងន់លើសន្តិសុខនិងស្ថេរភាពដើម្បីទាក់ទាញពលរដ្ឋអេហ្ស៊ីប ដែលធុនទ្រាន់ចំពោះភាពចលាចលខាងនយោបាយនិងស្ថានភាពអាក្រក់នៃសភាពការណ៍សេដ្ឋកិច្ចចាប់តាំងពីការបះបោរដែលផ្តួលរំលំលោកមូបារ៉ាក់មក ។ នេះជាលើកដំបូងដែលពលរដ្ឋអេហ្ស៊ីបជ្រើសរើសដោយសេរីនូវប្រធានាធិបតីមួយរូបជំនួសលោកហូស្នី មូបារ៉ាក់ ដែលត្រូវផ្តួលរំលំ ៕