ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ប្រធានាធិបតី​​ថ្មី​​បារាំងលោក​​ហូឡង់​មក​​កាន់​អាហ្វហ្គានីស្ថាន​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៥៥

លោក​​​ហូឡង់​ថ្លែង​​ទៅ​កាន់​​ទាហាន​​​បារាំង​​​​នៅ​​អាហ្វហ្គានីស្ថាន​

គេហទំព័របរទេស

លោក​​​ហូឡង់​ថ្លែង​​ទៅ​កាន់​​ទាហាន​​​បារាំង​​​​នៅ​​អាហ្វហ្គានីស្ថាន​

ប្រធានាធិបតី​​ថ្មី​បារាំង​​លោក​​ហ្វ្រង់​​​​ស្វ័រ​ហូឡង់​​ បាន​មក​​​​ដល់​អាហ្វហ្គានីស្ថាន​​​​គួរឱ្យ​​​ភ្ញាក់​​ផ្អើល​​កាលពី​ថ្ងៃទី​​​២៥ ឧសភា​​​ដោយ​លោក​​ថ្លែង​ថា ការ​​​​​​ដក​ថយ​​មុនកាល​កំណត់​​របស់​កងទ័ព​​​បារាំង​​នឹងធ្វើ​​ដោយ​រៀបរយ​​ព្រមទាំងដោយ​សម្រប​​សម្រួល​​​គ្នា​ជាមួយ​ពួក​សម្ព័ន្ធ​​មិត្ត​នៃ​ក្រុម​​ចម្រុះ​​របស់​​អូតង់​​នៅអាហ្វហ្គា​នីស្ថាន​​ ។​

​នៅឯមូល​ដ្ឋាន​​​ NIJRAB  ខេត្ត​​កាពីសា ភាគ​​|សាន​ក្រុង​​​​កាប៊ុល​​ជា​តំបន់​​ដែល​កង​ទាហាន​​បារាំង​មាន​វត្ត​មាន​​ច្រើន​លោក​​ហូឡង់​​បន្តថា​ ​ការ​ដក​​ថយ​របស់​​​​កងទាហាន​​​បារាំង​គ្រោង​​​​​ធ្វើ​​​​នាដំណាច់​​​ឆ្នាំ​​២០១២​នេះ ដែល​ការ​​​ដក​ថយ​នោះ​នឹង​​​ធ្វើ​​​ដោយ​រៀប​​រយ​ជាមួយ​​បណ្តា​​សម្ព័ន្ធ​​​​មិត្ត​​​យើង​​ពិសេស​​​ជាមួយប្រធានា​​បតី​​អាមេរិក​​​​លោក​​​បារ៉ាក់​​ ​អូបាម៉ា ។​

​លោក​ប្រធានាធិបតី​​ហូឡង់​​មក​ដល់​ក្រុង​​​កាប៊ុល​​នាព្រឹក​​ថ្ងៃទី​​២៥​ឧសភា​ ដើម្បី​​​បំពេញ​​​ទស្សនកិច្ច​​​​គួរ​​ឱ្យ​​​​​ភ្ញាក់​​​​ផ្អើល​​​មួយ​រយៈ​​ពេល​ប៉ុន្មាន​​​​ម៉ោង​​អម​ដំណើរ​​​ជាពិសេស​​ដោយលោក​​ JEAN-YVES LE DRIAN រដ្ឋ​​​​មន្ត្រី​​ការពារ​​​ប្រទេស​​​និង​លោក​​​ឡូរ៉ង់​​ ហ្វាប៊ីអ៊ូស រដ្ឋ​​មន្ត្រី​​​ការ​បរទេស​​ ។​

​​យោងតាម​​មនុស្ស​​ជំនិត​​​របស់​​​ប្រធានាធិបតី​​​​បារាំង​ថា​ ប្រធានាធិបតី​​ដែល​​ក៏ជា​ប្រមុខ​កងទ័ព​​ផងដែរ​ចង់​​ពន្យល់​​ប្រាប់​ដោយ​ខ្លួន​លោកផ្ទាល់​​ដល់​​​ទាហាន​​បារាំង​ថា​​​ហេតុអី​​បានជា​លោក​​សម្រេច​ឱ្យមានការ​​ដកថយ​​របស់​ពួក​គេ​​មុន​​កាល​កំណត់​​​​នាដំណាច់​​ឆ្នាំ​២០១២​នេះ​គឺ​មួយ​ឆ្នាំ​មុន​កាល​​​បរិច្ចេទ​ដែល​​​​គ្រោង​​​​ទុក​​ដោយ​​អតីត​​​ប្រធានា​ធិបតី​​លោក​​នីកូឡាស់​​សាកូហ្ស៊ី​​ និង​២​ឆ្នាំ​មុន​​​​ការដក​​ថយ​របស់​​កងកម្លាំង​​​អូតង់​​​ដទៃៗ ទៀត​។ ​

​លោក​​​ហូឡង់​​ គូសបញ្ជាក់​​ទៀត​ថា ​បារាំង​​ថែរក្សា​ទំានាក់ទំនង​​ជាមួយ​អាហ្វហ្គា​នីស្ថាន​​ ។  យើងនឹង​​បន្ត​គម្រោង​​អភិវឌ្ឍន៍​​ទាំង​ឡាយរបស់​​យើង​ នៅ​កាពីសា​ និង​​នៅ​​ស៊ូរ៉ូ​ប៊ី​ ជា​តំបន់​​​២ដែល​​​​​សន្តិសុខ​​ចាប់​​តាំងពី​យូរមក​ហើយ​ ស្ថិត​​​ក្រោម​ការ​​​ត្រួត​ត្រា​​​របស់​​កងទ័ព​បារាំងក្នុង​ផ្ទៃ​កង​កម្លាំង​​អូតង់ ។ ​ពុំ​មែន​ពួក​​សម្ព័ន្ធ​​​មិត្ត​ទេ ដែល​​កំណត់​​អនាគត​​របស់​អាហ្វហ្គានីស្ថាន​​​​​​ក៏ប៉ុន្តែ​​​​គឺ​​​​ប្រជាជន​​អាហ្វហ្គានីស្ថាន​​ខ្លួន​​​ឯង​ដែល​​ត្រូវ​ជ្រើស​រើស​​ផ្លូវ​ដើរ​ដោយ​សេរី ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 20-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0834,090
បាត ថៃឡង់ (1USD)30.6530.75
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)103103.7
ដុល្លារ សិង្ហបូរី (100SGD)79.279.7
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.531.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)132.2132.7
ផោន អង់គ្លេស (100GBP)154.2154.7
ដុល្លារ អូស្ត្រាលី (100AUD)92.593
ដុល្លារ កាណាដា (100CAD)96.597
ហ្វ្រង់ ស្វ៊ីស (100CHF)107.2107.7
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6351,645