រាជធានីភ្នំពេញ ៖ ថ្ងៃទី១៩ ឧសភា ឆ្នាំ២០១២ ក្រុមហ៊ុន LCH Mobile ដែលជាតំណាងចែកចាយទូរស័ព្ទដៃ Samsung ដ៏ធំជាងគេ និងមុនគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំឡើងនូវសន្និសីទសារព័ត៌មានមួយស្តីពីភាពជោគជ័យនៃការលក់ទូរស័ព្ទដៃ Samsung នៅទីផ្សារនៃប្រទេសកម្ពុជា ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅអគារអាយខុន មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខក្រសួងមហាផ្ទៃ ។
តាមការបញ្ជាក់ពីក្រុមហ៊ុន LCH Mobile បានឱ្យដឹងថា កត្តាសំខាន់ៗដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យដ៏ធំបែបនេះ គឺដោយសារក្រុមហ៊ុនលក់តែទូរស័ព្ទដៃ Samsung ដែលមានគុណភាពល្អ និងមានការធានាត្រឹមត្រូវ ហើយក្រុមហ៊ុនក៏តែងតែរៀបចំនូវកម្មវិធីពិសេសៗជូនទៅដល់អតិថិជនដូចជា ការលក់បញ្ចុះតម្លៃ ការផ្តល់កាដូអនុស្សាវរីយ៍ដោយឥតគិតថ្លៃ និងការបន្ថែមជូននូវកម្មវិធីទូរស័ព្ទពិសេសៗជាច្រើន ។
យោងតាមការវាយតម្លៃទៅលើកម្មវិធី Redemption ដែលក្រុមហ៊ុន LCH Mobile ទើបតែបញ្ចប់ទៅកាលពីដើមខែឧសភា នេះ បានឱ្យឃើញថា អតិថិជនរបស់ក្រុមហ៊ុន LCH Mobile រាប់ពាន់នាក់បានយកប្រអប់ទូរស័ព្ទដែលមានបិទតែម LCH Mobile ធានារយៈពេលមួយឆ្នាំ ឬធានារយៈពេលពីរឆ្នាំ និងតែម LCH Mobile Genuine Product មកប្តូរយករង្វាន់ ដែលទាំងនេះបញ្ជាក់ឱ្យឃើញថា ទូរស័ព្ទ Samsung ដែលចែកចាយដោយក្រុមហ៊ុន LCH Mobile គឺលក់ដាច់ច្រើន ហើយមានការជឿជាក់និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនាមជាក្រុមហ៊ុនមួយដែលមានទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក្រុមហ៊ុន LCH Mobile សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតទៅដល់អតិថិជនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានគាំទ្រ និងជ្រើសរើសប្រើប្រាស់តែទូរស័ព្ទ Samsung ចែកចាយដោយក្រុមហ៊ុន LCH Mobile នាពេលកន្លងមក ហើយយើងសង្ឃឹមជឿជាក់ថា ថ្ងៃមុខអតិថិជនទាំងអស់នឹងនៅតែបន្តការគាំទ្រក្រុមហ៊ុន LCH Mobile បានច្រើនជាងនេះទៀត ៕
ចែករំលែកព័តមាននេះ