ខេត្តព្រៃវែង ៖ ទន្លេមេគង្គគឺជាប្រភពផ្តល់នូវធនធានដ៏សំបូរបែបដូចជា ត្រី បង្កង ក្តាម ខ្យងជាដើម ហើយជាពិសេសទៀតនោះគឺទឹកបានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនេះ ។ តែផ្ទុយទៅវិញ បច្ចុប្បន្ននេះ ទឹកទន្លេមេគង្គបែរជាកំពុងរងនូវការបំពុលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ។
ជាក់ស្តែងនៅតាមមាត់ច្រាំងទន្លេក្នុងតំបន់អ្នកលឿងត្រើយខាងកើត ដែលស្ថិតនៅក្នុងភូមិ៥ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ បានក្លាយទៅជាកន្លែងចាក់សំរាមរបស់អ្នកស្រុកដែលរស់នៅតាមមាត់ទន្លេនេះទៅ ហើយ ។ កាកសំណល់សំរាមទាំងនេះមិនត្រឹមតែធ្វើឱ្យខូចខាតសោភ័ណភាពច្រាំងទន្លេ និងបរិស្ថានប៉ុណ្ណោះទេ គឺថែមទាងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គនេះថែមទៀតផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ