ខេត្តតាកែវ ៖ រថយន្តដឹកស្រូវ១គ្រឿងបានក្រឡាប់ចាក់ស្រូវចោលទៅក្នុងទឹកដោយសារអ្នកបើកបរមិនបានប្រុងប្រយ័ត្ន ខណៈកំពុងដឹកស្រូវបើកតាមផ្លូវវាងស្ពានបេតុងដែលកំពុងតែសាងសង់ថ្មី ប៉ុន្តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២១ ឧសភា ២០១២ ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ។
រថយន្តដឹកស្រូវដែលបើកធ្លាក់ផ្លូវក្រឡាប់បះជើងនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ៥តោន ដឹកស្រូវប្រមាណជា១៥តោនពីសង្កាត់បារាយណ៍ យកទៅលក់នៅប្រទេសវៀតណាម។ អ្នកបើកបរឈ្មោះប៊ុន សំអាត ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរស់នៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ