ប្រភពយោធាគូសបញ្ជាក់ថា ទាហានយេម៉ែនយ៉ាងតិច៥០នាក់ស្លាប់កាលពីថ្ងៃទី២១ឧសភានៅទីក្រុងសាណារដ្ឋធានីយេម៉ែនក្នុងការវាយប្រហារអត្តឃាតមួយដែលសំដៅលើកងឯកភាពយោធាមួយដែលធ្វើការហាត់សមសម្រាប់ចូលរួមព្យុហយាត្រាយោធាមួយ។
ប្រភពយោធាមួយអះអាងថា តុល្យការអ្នកស្លាប់មានយ៉ាងតិច៥០នាក់ ហើយតុល្យការអាចធ្ងន់ធ្ងរជាងនេះទៀត ។ ជនអត្តឃាតដែលស្លៀកពាក់ឯកសណ្ឋានយោធាបានធ្វើឱ្យគ្រឿងផ្ទុះដាក់ជាប់ខ្លួនគេផ្ទុះនៅកណ្តាលកងទាហាន ដែលប្រមូលផ្តុំគ្នានៅទីលានសាប៊ីអុីន ដើម្បីចូលរួមធ្វើការហាត់សមសម្រាប់ចូលរួមក្នុងព្យុហយាត្រាយោធាមួយនាថ្ងៃទី២២ឧសភាក្នុងឱកាសខួបលើកទី២២នៃការបង្រួបបង្រួមយេម៉ែនឡើង វិញ ៕
ចែករំលែកព័តមាននេះ