កាលពីថ្ងៃទី២១ឧសភាគេបានស្នើឱ្យកាត់ទោសដាក់គុកអស់មួយជីវិតប្រឆាំងនឹងបុរសឈ្មោះអ៊ូម៉ា ប៉ាតេក អ្នកផលិតគ្រាប់បែកកែច្នៃសម្រាប់ការវាយប្រហារភេរវកម្មនៅកោះបាលីកាលពីឆ្នាំ២០០២ ហើយរូបគេត្រូវចាប់ខ្លួនកាលពីដើមឆ្នាំ២០១១ នៅក្រុងអាបូតតាបាដ ជាទីក្រុងប៉ាគីស្ថាន ដែលប្រមុខអាល់កៃដា អូសាម៉ា ប៊ីនឡាដេន លាក់ខ្លួនហើយត្រូវសម្លាប់ដោយកងកម្លាំងពិសេសអាមេរិក ។
នៅមុខតុលាការក្រុងហ្សាការតាមួយគេបានស្នើឱ្យកាត់ទោសអ៊ូម៉ា ប៉ាតេក ដាក់គុកអស់មួយជីវិត ហើយគេពុំស្នើឱ្យកាត់ទោសប្រហារជីវិតឡើយដោយសារជននោះបានរួមសហការពេលធ្វើសវនាការកាត់ទោសរូបគេហើយនិយាយថា មានការសោកស្តាយចំពោះអំពើរបស់គេ ។ ដំបូងគេប្រុងស្នើឱ្យកាត់ទោសប្រហារជីវិតជននេះ ក៏ប៉ុន្តែកាលពីថ្ងៃទី៧ឧសភា អ៊ូម៉ា ប៉ាតេក បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយរូបគេបាននិយាយសុំទោសចំពោះគ្រួសារជនរងគ្រោះទាំង២០២នាក់ហើយថារូបគេមានការសោកស្តាយចំពោះការវាយប្រហារទាំងនេះ ៕
ចែករំលែកព័តមាននេះ