ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​ជាង​២០០​គ្រួសារ​​ព្រួយ​បារម្ភ​​ពី​សុវត្ថិ​ភាព​ ខណៈ​​សមត្ថ​កិច្ច​ដក​ចេញពី​តំបន់​អប​គមន៍​ ប៊ុន រដ្ឋា

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​ប្រជា​ពល​រដ្ឋ​ដែល​តាំង​លំនៅ​អចិន្ត្រៃយ៍​​នៅ​ក្នុងភូមិ​​​ប្រម៉ា ​ឃុំ​កំពង់​ដំរី ​ស្រុក​ឆ្លូង ​​រាប់​រយ​នាក់ សុទ្ធ​​តែ​ធ្លាប់​​ទទួល​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ៗ​ពី​ក្រុម​​បក្ស​ពួក​របស់​​ប៊ុន រដ្ឋា ​​ហើយ​ពេល​នេះ​កំពុង​ព្រួយ​បារម្ភ​​​អំពី​សន្តិ​សុខ​សុវត្ថិ​​ភាព​របស់​ខ្លួន​ជា​ខ្លាំង ខណៈ​​ដែល​​រដ្ឋ​អំណាច​​បាន​ដក​កម្លាំង​​ប្រដាប់​អាវុធ​​ចេញ​ជា​បណ្តើរៗ​​ ហើយ​សមត្ថ​កិច្ច​នៅ​ពុំ​ទាន់​ចាប់​មេ​ខ្លោង​​ឈ្មោះ​​ប៊ុន រដ្ឋា និង​បក្ស​ពួក​បាននៅ​ឡើយ។

​ទោះ​បី​ជា​អាជ្ញា​ធរ​​កង​កម្លាំង​ប្រដាប់អាវុធ​របស់​រាជ​រដ្ឋាភិបាល​​បានប្រើ​ប្រាស់​​កម្លាំង​​ជា​លក្ខណៈ​​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ថ្ងៃទី​១៦ ឧសភា ​ក្នុង​សកម្ម​ភាព​ចុះ​បង្ក្រាប​ និង​ទប់​ស្កាត់​​ក្រុម​ជ្រុល​និយម​ដែល​បាន​បង្កើត​ជា​​ចលនា​​ទាមទារ​ដីធ្លី​បែប​អនាធិបតេយ្យ​ និងស្ទើរ​តែ​កែ​ប្រែ​តំបន់​​នោះ ទៅ​ជា​តំបន់​អប​គមន៍​​រដ្ឋ​ក្នុង​រដ្ឋ គឺ​​ដឹក​នាំ​ដោយ​ឈ្មោះ​​ប៊ុន រដ្ឋា យ៉ាងណា​ក៏​ដោយ​ ក៏​ប្រជា​ពល​រដ្ឋរាប់​​​រយ​នាក់​បាន​សម្តែង​នូវ​ការ​ព្រួយ​​បារម្ភ​​​ពី​​សុវត្ថិ​ភាព​រស់​នៅរបស់​ពួក​គាត់​​ជា​រៀង​រាល់​​​យប់​ថ្ងៃ​នៅពេល​ដែល​បក្ស​ពួក​ និង​មេ​ខ្លោង​​របស់​​ក្រុម​នេះ​​នៅ​មិន​ទាន់​ចាប់​បាន ហើយ​កង​កម្លាំង​ប្រដាប់អាវុធ​​​បាន​ដក​ចេញ​ពី​តំបន់​​ទាំង​នោះ​ជា​​បណ្តើរៗ​​ទៅ​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕