ខេត្តព្រៃវែង ៖ បើគេធ្វើដំណើរពីភ្នំពេញទៅបាវិត នោះគេនឹងបានឃើញផ្សារកអណ្ដើកដែលស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ដែលបច្ចុប្បន្ននេះក្រុមអាជីវករលក់សាច់ជ្រូកបានលើកតូបរបស់ខ្លួនមកលក់នៅចំពីមុខផ្សារលើចិញ្ចើមផ្លូវជាតិលេខ១តែម្ដង ហើយខាងក្រោម និងមុខតូបលក់សាច់ជ្រូកទាំងនោះពោរពេញទៅដោយទឹកសំអុយ ភក់ជ្រាំ និងកាកសំណល់សំរាមនៅលាយឡំគា្នខ្មៅដេរដាស់ មានក្លិនស្អុយយ៉ាងអសោច។
ក្រុមអាជីវករបាននិយាយថា ទឹកសំអុយ ភក់ជ្រាំ និងសំរាមនៅខាងក្រោម និងមុខតូបរបស់ពួកគាត់នេះបានកកស្ទះរាប់ឆាំ្នមកហើយ គឺដោយសារតែប្រពន្ធ័លូបង្ហូរស្ទះជិតរន្ធហើយគ្មានអ្នកស្ដារចេញ ពេលមានភ្លៀងធ្លាក់មកម្ដងៗ ទឹកសំអុយ និងសំរាមទាំងនោះបានអណ្ដែតពាសពេញផ្លូវ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ