ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​បាន​​ម៉ូតូ​​ញឹក​ញាប់​ពី​កន្លែង​​មួយ​យក​ទៅ​លាក់​​ទុក​នៅ​កន្លែង​មួយ​ត្រូវ​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ ​ឃាត់​ខ្លួន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ធករណី​ប្លន់​ម៉ូតូ​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅក្នុង​ខណ្ឌ​ចំការ​មន ហើយ​​រត់​​គេចខ្លួន​បន្ទាប់​ពី​ប៉ូលិស​តាម​ប្រមាញ់​​អស់​ជា​ច្រើន​ខែ ដោយ​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​ឃាត់ខ្លួន​ចំនួន​៣​ករណី​​មក​ហើយ​។ ​​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២០​ ឧសភា​ ២០១២ ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​នៅ​តាម​ផ្លូវលំ ​ស្ថិត​ក្នុង​ភូមិ​សែន​សុខ​ទី​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន​​ឈ្មោះ​ស្រី សំ​វុ​ទ្ធថា ហៅ​តូ ​បាន​មក​សម្ងំ​លាក់​ខ្លួន​​នៅ​ក្នុង​ភូមិ​​ខាង​លើ ក្រោយ​ពី​ជន​នេះ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​យក​ម៉ូតូ​ជា​ច្រើនគ្រឿង​របស់​ជន​រង​គ្រោះ​នៅ​ពេល​​យប​់​ក្នុង​ទឹកដី​ខណ្ឌ​ចំការ​មន​ដ៏​សកម្ម​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕