ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​៣០​នាក់​ចូល​អុក​ឡុក​វាយ​កម្ទេច​អគារ​វិទ្យា​ល័យ​​ហ៊ុន សែន ភ្នំពេញថ្មី​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​ស្ទាវ​ប្រមាណ​៣០​នាក់​បាន​ឡោម​ព័​ទ្ឋ​វិទ្យាល័យ​ហ៊ុន សែន​ ភ្នំពេញ​ថ្មី ហើយ​បាន​ប្រើ​ដាវ​សាំ​មូ​រ៉ៃ និង​ដុំ​ថ្ម​គប់ទៅ​លើដំបូល​អគារ និង​កា.ប់​បំផ្លាញ​ជញ្ជាំង​អគារ​សិក្សា ​និង​ក្ដារ​បិទ​ព័ត៌មាន​របស់​វិទ្យាល័យ​កាល​ពី​​វេលាម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ឧសភា​ ២០១២ នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ភ្លាម​ៗនោះ​ប៉ូលិស​តាម​ប្រមា​ញ់​ចាប់​បាន​ក្មេង​ស្ទាវ​ចំនួន​៣​នាក់ ក្រៅពី​នោះ​បាន​រត់​ចែកផ្លូវ​គ្នា​បាត់​អស់​។

រាជធានីភ្នំពេញ ៖ ក្មេង​ស្ទាវ​ប្រមាណ​៣០​នាក់​បាន​ឡោម​ព័​ទ្ឋ​វិទ្យាល័យ​ហ៊ុន សែន​ ភ្នំពេញ​ថ្មី ហើយ​បាន​ប្រើ​ដាវ​សាំ​មូ​រ៉ៃ និង​ដុំ​ថ្ម​គប់ទៅ​លើដំបូល​អគារ និង​កាប់​បំផ្លាញ​ជញ្ជាំង​អគារ​សិក្សា ​និង​ក្ដារ​បិទ​ព័ត៌មាន​របស់​វិទ្យាល័យ​កាល​ពី​​វេលាម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ឧសភា​ ២០១២ នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ភ្លាម​ៗនោះ​ប៉ូលិស​តាម​ប្រមា​ញ់​ចាប់​បាន​ក្មេង​ស្ទាវ​ចំនួន​៣​នាក់ ក្រៅពី​នោះ​បាន​រត់​ចែកផ្លូវ​គ្នា​បាត់​អស់​។

ក្មេង​ស្ទាវ​ដែល​ប៉ូលិស​ឃាត់ខ្លួន​បាន​ក្នុង​នោះ​​២​នាក់​ជា​សិស្ស​វិទ្យាល័យ​ហ៊ុន​ សែន​ជម្ពូ​វ័ន គឺ​១-ឈ្មោះ​សេង ចាន់​ស៊ី ភេទប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-ឈ្មោះ​សំ ច័ន្ទ​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​៤០២ ផ្លូវលំ​ភូមិ​ព្រៃ​ជី​សាក សង្កាត់​ចោម​ចៅ​ ​និង​៣-​ឈ្មោះ​អាន ម៉េ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ជា​ជាង​ជួស​ជុល​ទូរស័ព្ទ​ ​ស្នាក់​នៅ​ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​ប៉ូលិស​សួរ​ចម្លើយ​​​មិន​ទាន់​ដឹង​ថា ពួក​គេ​ស្រាយ​គំនុំ​ពី​រឿង​អ្វី​នោះទេ ​ពីព្រោះថា ​មេ​ខ្លោង​​បាន​រត់​គេច​ខ្លួន​បាត់​​ទៅហើយ ។

ព័ត៌​មាន​លំអិតនឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕