ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចអាគុយ​​រថយន្តញឹក​ញាប់​ពេក​​នគរ​បាល​ប៉ុស្តិ៍​បឹង​​ព្រលឹត ឃ្លាំ​ចាប់​ទាល់តែ​បាន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កន្លង​មក​ធ្លាប់​កើតមាន​អំពើ​លួច​អាគុយ​ក្នុង​រថយន្ត​ញឹក​ញាប់​ណាស់​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ប៉ុន្តែ​​ចោរ​មិន​ដែល​ចាប់​បាន​ទេ ទើប​នៅវេលា​ម៉ោង​២​និង១៥​នាទី​​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ឧសភា ២០១២ ​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​​បឹង​ព្រលឹត ខណ្ឌ​៧​មករា ​ដាក់​កម្លាំង​ចាប់​បាន​២​នាក់ សុទ្ធ​តែ​ចោរ​ដាច់​បាយ ។

យុវជន​ដែល​​នគរ​បាល​ចាប់​ខ្លួន​ពី​បទ​លួចដោះ​អាគុយ​​រថយន្ត​ម្នាក់​ឈ្មោះ​ស៊ុន ​វុទ្ធី​ អាយុ​១៩​ឆ្នាំ ​​រស់​នៅភូមិ​ផ្សារ​តូច សង្កាត់​​ទួល​​សង្កែ ​ខណ្ឌឫស្សីកែវ ជា​អ្នក​​ដើរ​រើស​អេត​ចាយ​ និង​ម្នាក់​​ទៀត​ឈ្មោះ​ខឿន វាសនា អាយុ​១៨​ឆ្នាំ ​ស្នាក់​នៅ​ជា​មួយ​គ្នា និង​មាន​មុខរបរ​ដូចគ្នា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕