រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវចោរចាក់បំពង់.ក៣កាំបិតដាច់ដល់បំពង់ខ្យល់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ឧសភា នៅផ្លូវក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះសេង ម៉េង អាយុ៥១ឆ្នាំ ជាអ្នករត់ម៉ូតូឌុបស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្មាស់មិនចាំពណ៌ ហើយបានដឹកម៉ូយជាបុរសម្នាក់ពីម្តុំហាងនំប័ុង 3A នៅជិតផ្សារកណ្តាល ខណ្ឌដូនពញ ឆ្ពោះទៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដកកាំបិតចាក់បំពង់.កដួលប្រកាច់សន្លប់ស្តូក រួចយកម៉ូតូទៅបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ