ខេត្តបាត់ដំបង ៖ ពលករខ្មែរធ្វើចំណាកស្រុកដែលកំពុងស្វែងរកការងារធ្វើនៅតាមតំបន់ព្រំដែនត្រូវគេរាយការណ៍ថា នៅតែបន្តឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសសៀមមិនថមថយឡើយ ដោយមានការឃុបឃិតបើកផ្លូវពីសំណាក់សមត្ថកិច្ចការពារព្រំដែនស្ទើរគ្រប់ស្ថាប័នជាថ្នូរ នឹងការបង់ប្រាក់សំណូក។
ស្រុកសំពៅលូនត្រូវគេកត់សម្គាល់ថា សំបូរច្រកឆ្លងដែនលួចលាក់ចេញទៅប្រទេសសៀមច្រើនជាងគេ ក្នុងចំណោមស្រុកចំនួន៣របស់ខេត្តបាត់ដំបង ដែលនៅជាប់ព្រំដែនប្រទេសសៀម ។ តាមការផ្តល់ចម្លើយនាពេលកន្លងមកពីក្រុមមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ថា សមត្ថកិច្ចនៅព្រំដែនស្ទើរគ្រប់ស្ថាប័នបានឃុបឃិតក្នុងការបើកផ្លូវឱ្យមានការនាំមនុស្សឆ្លងដែននេះ ជាថ្នូរនឹងការបង់ប្រាក់សំណូក ។ ជុំវិញករណីនេះកោះសន្តិភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកស្រី សុខុន ប្រធានវរការពារព្រំដែនលេខ៨១៧ ដែលឈរជើងនៅតំបន់នោះបានទេ កាលពីព្រឹកថ្ងៃទី១៨ ឧសភា ២០១២ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ