ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ រាជធានី​ភ្នំពេញ ​បើក​យុទ្ធ​នា​​ការ​ដង្ហែ​​ក្បួន​​ឃោសនា​ថ្ងៃ​ដំបូង​ទ្រង់​ទ្រាយ​ធំ​ (វីដេអូឃ្លីប)

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៨ ឧសភា ​​​ជា​ថ្ងៃ​​ដំបូង​នៃ​ការ​ចាប់​ផ្តើម​​ឃោសនា​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​​អាណត្តិ​ទី​៣ គណប​ក្ស​​ប្រជា​ជន​​កម្ពុជា​រាជ​ធានី​ភ្នំពេញ ​បាន​បើក​យុទ្ធ​នា​ការ​របស់​ខ្លួន​​ជា​ទ្រង់​ទ្រាយ​ធំ ដើម្បី​ស្វែង​រក​​សំឡេង​​គាំទ្រ ។ ​

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​នៅវេលា​ម៉ោង​៦​ព្រឹក​ សមា​ជិក សមា​ជិកា​​បក្ស​​ទៅ​តាម​​​ខណ្ឌ​ទាំង​៩​​បាន​មក​ជួប​​ប្រមូល​ផ្តុំ​​គ្នា​នៅ កោះ​ពេជ្រ​ ហើយ​បាន​ធ្វើ​​មិទ្ទីង​មួយ​ក្រោម​​អធិបតីភាព​លោក​កែប ជុតិមា ​ប្រធាន​គណៈ​កម្មាធិការ​​បក្ស​ប្រជាជន​​កម្ពុជា​​រាជធានីភ្នំពេញ និង​មាន​ការ​ចូល​រួម​ពី​អស់​លោក លោក​ស្រី ជាក្រុម​ការ​ងារ​​ ហើយ​នៅវេលា​ម៉ោង​​៨​ព្រឹក​គណៈ​កម្មាធិការ​បក្សតាម​ខណ្ឌ​នីមួយៗ​​បាន​ដឹក​នាំ​ក្បួន​​ដង្ហែ​​នៅតាម​មូល​​ដ្ឋាន​​របស់​ខ្លួន​ដោយ​ក្បូន​​នីមួយៗ​បាន​តុប​តែង​ស្លាក​សញ្ញា​ និង​ពាក្យ​​​ស្លោក​មេក្រូ​ស្រែក​ឃោសនា​​​យ៉ាង​សប្បាយ​រីករាយ​ ហើយ​នៅ​តាម​ដង​ផ្លូវ​នានា​មានសមា​ជិក សមាជិការ​ឈរ​អប​អរ​យ៉ាង​ច្រើន​កុះករ ។

ដោយ​ឡែក​​​គណ​បក្ស​ប្រជាជន​​កម្ពុជាខណ្ឌ​ឫស្សី​កែវ បន្ទាប់​ពីជួប​​ជុំ​គ្នា​នៅ​​កោះ​ពេជ្រ​​បាន​ដង្ហែ​​ជា​ក្បួន​​ទៅតាម​មូល​ដ្ឋាន​របស់​ខ្លួន ​ដោយ​មាន​សមាជិក សមាជិការ​បក្ស​ចូលរួម​ចំនួន​ប្រមាណ​​១.៦០០​នាក់ ​ដែល​ក្នុង​នោះ​មាន​​រថយន្ត​ចំនួ​ន៦០​គ្រឿង​ និង​ម៉ូតូ​ចំនួន​៥០០​គ្រឿង​ ​ដឹកនាំ ដោយ​​លោក​ឃ្លាំង ហួត ​ប្រធាន​គណៈ​កម្មាធិ​​ការ​​​បក្ស​ខណ្ឌ​ឫស្សីកែវ ​លោក​ស្រី​ទូត សារ៉ុម អនុ​ប្រធាន​ក្រុម​​ការ​ងារ​ចុះ​ជួយ​ខណ្ឌ​ឫស្សី​កែវ ​និង​លោក​ឧកញ៉ា​ អូស្មាន ហាស្សាន់ ​អនុ​ប្រធាន​​ក្រុម​ការ​ងារ​ចុះជួយ​​ខណ្ឌ​ឫស្សីកែវ ​ព្រម​ទាំង​ក្រុម​ការ​ងារ​ជាច្រើនរូប​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕