ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

តាក់​ស៊ី​ម៉ែត្រ​ពណ៌​លឿង​ប៉ះ​ម៉ូតូ​គុប​ជ្រុង​ជិះ​ចេញ​ពី​ផ្សារ​គីឡូម៉ែត្រ​លេខ​5

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:១០

ទិដ្ឋភាពកន្លែងកើតហេតុ

កោះសន្តិភាព

ទិដ្ឋភាពកន្លែងកើតហេតុ

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ពណ៌​លឿង​មួយ​គ្រឿង​​​បាន​បើក​ប៉ះ​ម៉ូតូ​គុបជ្រុង​ ពណ៌​ទឹក​ប៊ិច​ ​ដែល​ជិះ​ចេញ​ពីផ្សារ​គីឡូ​ម៉ែត្រ​លេខ​៤​ បណ្តាល​ឱ្យ​ដួល​ប្រឡាក់​ភក់​ពេញ​ខ្លួន​ប្រាណ​ ​និងរយះ​ក​ជើង​ស្តាំ​​ ​​​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​១៧​ ឧសភា​ ​នៅ​មុខ​ផ្សារគីឡូ​ម៉ែត្រ​លេខ​៤ ផ្លូវ​លេខ​២៥៧​កែង​ផ្លូវលេខ​១៣៨​ ក្នុង​សង្កាត់​ទឹក​ល្អក​់ទី​២​ ខណ្ឌទួល​គោក​ ​។

អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹងថា​ ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ ពណ៌​លឿង​ បើក​តាម​ផ្លូវ​លេខ​២៥៧​ ពី​ជើង​ទៅ​ត្បូង​ ​ក្នុង​ល្បឿន​ធម្មតា​ ចំណែក​ម៉ូតូ​គុ​ប​ជ្រុង​ ពណ៌​ទឹក​ប៊ិច​ ​ជិះ​ដោយ​បុរស​ម្នាក់​ចេញ​ពី​ផ្សារគីឡូម៉ែត្រ​លេខ​៤​​ តាមផ្លូវ​លេខ​១៣៨​ ពីលិច​ទៅ​កើត​ ខណៈ​ពេលមក​​ដល់​ផ្លូវ​កែង​ បាន​ប៉ះ​ជាមួយ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​បណ្តាល​ឱ្យ​ដួល​​ប្រឡាក់​ភក់​ពេញ​ខ្លួន​ស្រមក​ ។ ​ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​ពីរ​បាន​សម្រួល​គ្នា​នៅ​កន្លែង​កើត​ហេតុ​ ខាង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​បាន​សង​ទៅ​ម៉ូតូ​ចំនួន​១៥​ដុល្លារ​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670