ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ធ្វើ​តំណាងរាស្ដ្រ​មួយ​កំណាត់​ម្នាក់ ចំលែក​និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ជា​ការ​សំរេច​របស់​បក្ស​សម រ​ង្ស៊ី

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី២២ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៩:៣៩

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកវិភាគ​មានការ​ចំលែក​ចិត្ដ​កាលបើ​ដឹង​ថា នឹង​មានការប្រកាស​លាលែង​ពី​តំណែង​អ្នកតំណាង​រាស្ដ្រ តាម​ខេត្ដ​និង​ក្រុង​មួយ​ចំនួន​បាន​ទទួល តំណែង​ជា​អ្នកតំណាង​រាស្ដ្រ​បាន​១,២​នៃអាណត្ដិ​ទី​៤​នេះ​ដើម្បី​បើកផ្លូវ​ឱ្យ​មន្ដ្រី​គណបក្ស​នេះ​បាន​ចូល​ជំនួស​តាម​លេខ​រៀង​ឈរឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ។ នេះ​គឺជាសេចក្ដីសំរេច​ផ្ទៃក្នុង​មួយ​របស់​គណបក្ស​សម រ​ង្ស៊ី កាលពី​ឆ្នាំ​២០០៨ មុន​ការ​បោះ​ឆ្នោត​នា ខែកក្កដា​។ អ្នកវិភាគ​នានា​បាន​ហៅ​ការ​សំរេច ផ្ទៃក្នុង​នៃ​គណបក្ស​នេះ​ថា គួរ​ឱ្យ​ចំលែក ព្រោះអាណត្ដិ​អ្នកតំណាង​រាស្ដ្រ​ដែល​បាន​ឈរឈ្មោះ​មាន​រយៈពេល​៥​ឆ្នាំ តែ​បែរជា​សំរេច​ចែក គ្នា​ធ្វើ​តំណាងរាស្ដ្រ​ពាក់កណ្ដាល​ម្នាក់ ។

ទោះបីជា​បែប​ណា​ក្ដីយោង​តាម​ប្រភពព័ត៌មាន​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់ព្រលយ​ឱ្យ​ដឹង​រួច​ទៅ​ហើយ​ថា ជំហរ​លើ​គណបក្ស​ប្រជាជន​ដែល​មាន​សំលេង​លើសលប់​ក្នុង សភា​៩០​អាសនៈ​នោះ​នឹង​មិន​ឱ្យ​គណបក្ស សម រ​ង្ស៊ី ហែក​អាសនៈ​ចែក​គ្នា​អង្គុយ​ពាក់កណ្ដាល​ម្នាក់​បែប​នេះ​បាន​ទេ និង​ជា​ប្រការអាក្រក់​មើល​ខ្លាំង​ណាស់ ។ កាលពី​ថ្ងៃ​ទី​១៩ កក្កដា កន្លង​ទៅ​នេះ ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រគល់​សញាបត្រ​ដល់​និស្សិត នៅ​សាកលវិទ្យាល័យ​ស្វាយ​រៀង​សម្ដេច​បាន​មាន​ប្រសាសន៍​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​ថា អង្គការក្រៅរដ្ឋាភិបាល​បរទេស​មួយ​នោះ សូម​ប្រយ័ត្នប្រយែង​ផង ខ្ញុំ​ដឹង​អស់លោក​ក៏ចេញ​សំបុត្រ​យន្ដហោះ​ឱ្យ​អ្នក​ទាំងនោះ​ជិះ ទៅ​ម៉ានីល​ដែរ ។

នៅ​ក្នុង​ប្រទេស​កម្ពុជា ច្បាប់បោះឆ្នោត​ចែង​ថា ហាមឃាត់​ទទួល ជំនួយ​ពី​បរទេស ។ សូម​ប្រយ័ត្ន​ណា​អង្គការ ក្រៅ​រដ្ឋាភិបាល​បរទេស ជួយ​ថវិកា​សំរាប់ ការ​ធ្វើ​ដំណើរ​របស់​តំណាងរាស្ដ្រ​ទៅ​ជួប​មេ បក្ស​នៅ​ឯ​ម៉ានីល ហើយ​ចេញ​សេចក្ដីសំរេច ចិត្ដ​ម៉ានីល​អំពី​អាណត្ដិ​តំណាងរាស្ដ្រ​ពាក់ កណ្ដាល​អាណត្ដិ ។ យោង​តាម​ប្រសាសន៍​នេះ​បាន​បង្ហាញច្បាស់​ថា ការ​ចែក​គ្នា​ហែក​អាសនៈ​តំណាង រាស្ដ្រ​អង្គុយ​ពាក់កណ្ដាល​អាណត្ដិ​ម្នាក់​មិន អាច​ទៅ​រួច​នោះ​ទេ ។
លោក​យឹ​ម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រ​ង្ស៊ី បាន​បំភ្លឺ​ដោយ​ខ្លី​នា​វេលា​ល្ងាច​ថ្ងៃ​ទី ២១ កក្កដា ថា អ្វី​ដែល​មិន​ចេញពី​គណបក្ស និង​មិន​បាន​អះអាង​ពី​អ្នកនាំពាក្យ​មិនមែន​ជា ការ​ពិត​ទេ ។

លោក​បាន​បន្ថែម​ថា ការ​អះ អាង​ដទៃ​ក៏​មិនមែន​ជា​ផ្លូវការ​ដែរ ។ ទាក់ទិន នឹង​អ្នកតំណាង​រាស្ដ្រ​ធ្វើការ​២​ឆ្នាំ​កន្លះ ហើយ ដូរ​គ្នា​នោះ​មិន​មាន​ទេ ដោយ​លោក​បាន ច្រានចោល​ព័ត៌មាន​នេះ ។ គេ​មិន​អាច​យក​ការ​បំភ្លឺ​ណាមួយ​ផ្សេង ជុំវិញ​សេចក្ដីសំរេច កាលពី​ខែឧសភា ឆ្នាំ ២០០៨ ដែល​មាន​ចុះហត្ថលេខា​ដោយ​លោក ហោ ច​ន្ដ្រា​វុ​ឌ្ឍ ជា​លេខា​អង្គប្រជុំ​ចុះ​ថ្ងៃ​ទី​១១ ឧសភា ២០០៨ និង​ប្រធាន​អង្គប្រជុំ គឺ​លោក សម រ​ង្ស៊ី នោះ​ឡើយ​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd