ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូណាល់​ដូ ​​នាំ​កូន​ប្រុស​សំណព្វ​ចិត្ត​​​​របស់​ខ្លួន​​​ជិះ​រថយន្ត​​​ដើរកម្សាន្ត​

14 ឆ្នាំ មុន

កីឡាករ​​គ្រីស្ទៀណូ រ៉ូណាល់​ដូ​ ​ខ្សែបម្រើ​​ដែល​មាន​តម្លៃ​ខ្ពស់​​របស់​ក្លឹប​Real Midrid កំពុង​​ក្លាយ​​​​ជាជើង​ឯក​ក្នុង​​​ក្រប​ខណ្ឌ​បាល់ទាត់​​La Liga អេស្ប៉ាញ​​​​ក្នុង​រដូវ​​កាល​នេះ បាននាំ​កូន​ប្រុស​​អាយុ​​២២ខែ​ជិះរថយន្ត​ឡាំប៊ឺហ្គីនី យ៉ាង​​រំភើយ​មិន​​​ខ្វល់​ពីបញ្ហា​អ្វីទាំងអស់ ។​

​រ៉ូណាល់​ដូ ​នាំកូន​​ប្រុស​ដែល​ចាប់​កំណើត​ជាមួយ​ស្ត្រី​អនាមិក​ម្នាក់​​ដោយ​​អង្គុយលើ​ភ្លៅ​រួម​ទាំងបើកបរ​រថយន្ត​​​ឡាំប៊ឺហ្គីនីដែល​មាន​តម្លៃ​ប្រហែល​២០០.០០០​​​ផោន នៅតាម​ដងផ្លូវ​​ក្នុង​ទីក្រុង​ម៉ាឌ្រីត​ ប្រទេស​អេស្ប៉ាញ​ ។ ហេតុការណ៍​​ខាង​លើ​​បាន​ធ្វើ​​ឱ្យ​មនុស្ស​ដែល​ប្រទះ​​ឃើញ​​មាន​ក្តី​បារម្ភ​​​លើ​អាយុជីវិតរបស់​គេ​ ព្រោះ​រថយន្ត​មួយ​គ្រឿង​​​នេះមាន​ថាម​ពល​​​ខ្លាំងអាច​បើកបរ​បាន​ក្នុង​ល្បឿន​​២១៧​ម៉ៃល៍​​ ​ឬ​ប្រហែល​៣២០​គីឡូ​ម៉ែត្រ ក្នុង​មួយ​ម៉ោង ។​

ប្រភព​ព័ត៌​មាន​«​ដឹ​ភីផល» បញ្ជាក់​ថា ​ ទង្វើ​​​​បែប​នេះ​ រ៉ូណាល់​ដូ ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ក្តី​​​​ស្រឡាញ់​កូន និង​រថយន្ត​របស់គេ ​ប៉ុណ្ណោះ។​ កាលពី​ខែមករា​កន្លងមក កីឡាករ​រ៉ូណាល់​ដូ ​បាន​បើក​រថយន្ត​​​ហ្វើរ៉ារី (Ferrari) ជួបគ្រោះ​ថ្នាក់​ម្តង​រួចមក​ហើយ តែ​​រថយន្ត​​​ឡាំប៊ឺហ្គីនី​ ថ្មីសន្លាង​មួយ​​គ្រឿង​នេះ​​មិន​ទាន់​​​ជួប​​​​សំណាង​​​អាក្រក់​​​​នៅឡើយទេ​ ៕​