ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ព្រោះស្រវឹង​ទៅខាំ​ឆ្កែ

14 ឆ្នាំ មុន

​ទីភ្នាក់​ងារព័ត៌មាន​ AFP បាន​​ផ្សាយ​ពី​ហេតុ​ការណ៍​គួរ​ឱ្យ​​​រន្ធត់​មួយ​ គឺ​នាង​អា ណា​ឡេស ហ្គាន័រ ​ជន​ជាតិ​អាមេរិក​ អាយុ​​១៩ឆ្នាំ នៅ​ទី​ក្រុង​ឡេក​ អ៊ីន ដឺ​ហ៊ីល រដ្ឋ​អ៊ីល្លីណយ ​សហរដ្ឋ​អាមេ​រិក​ ​ត្រូវ​បាន​ប៉ូលិស​ចោទ​ប្រកាន់​​ពី​បទ​ធ្វើ​ទារុណ​កម្ម​​លើ​សត្វ​ និង​ប្រើ​កម្លាំង​​ ក្រោយ​ពី​មាន​អាការៈ​ស្រវឹង​​ហើយទៅវាយ​ម្តាយ រួម​ទាំង​ងាក​ទៅ​ខាំ​ឆ្កែ​របស់ខ្លួន​​ដល់​​ទៅ​៣​លើក ​ប៉ុន្តែ​​​ចុង​ក្រោយ​ត្រូវ​ឆ្កែ​ខាំ​វិញ បណ្តាល​​ឱ្យ​​រង​របួស ។​

​លោក ម៉ៃ ​ស្មីត ដែល​ជា​មន្ត្រី​​ប៉ូលិសបានឱ្យ​ដឹងថា ​នាង​ហ្គាន័រ ​ក្រៅពី​ទទួល​រង​ការ​ចោទ​ប្រកាន់​​ពីបទធ្វើ​ទារុណកម្ម​​​សត្វ  ថែម​ទាំង​ទទួល​ការ​ចោទ​ប្រកាន់​​ពី​ការ​ហូបស្រា​ នៅ​មុន​ពេល​គ្រប់អាយុ​ផង​ដែរ ។​ បច្ចុប្បន្ន​​ ​ក្រុម​គ្រួសារ​បាន​ធានា​​ឱ្យនាងនៅ​​ក្រៅឃុំ​ ក្នុង​រង្វង់​ទឹក​ប្រាក់​៣.០០០​ដុល្លារ​ ចំណែក​សត្វឆ្កែ​មិន​​ត្រូវ​បាន​ទទួល​​ការ​ចោទ​ប្រកាន់​​​ព្រោះ​ជាការ​តបត​ដើម្បី​ការ​ពារ​ខ្លួន ៕