ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី១ ឧសភា ផ្សាយឱ្យដឹងថា ក្រសួងសុខាភិបាលការងារ និងសង្គមកិច្ចរបស់ជប៉ុន បានឱ្យដឹងពីទិន្នន័យគួរឱ្យបារម្ភ ដោយបញ្ជាក់ពីការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរប្រទះឃើញថា ប្រជាជនជប៉ុនបានស្លាប់បាត់បង់ជីវិត ខណៈពេលត្រាំក្នុងអាងងូតទឹកក្នុងមួយឆា្នំជាង ១៤.០០០នាក់ច្រើនជាងអត្រាស្លាប់ពីឧប្បតិ្តហេតុ ដោយសាររថយន្តដល់ទៅ៣ដង ។
តាមការសិក្សាស្រាវជ្រាវនៅលើកដំបូងបានរកឃើញថា ក្នុងមួយឆ្នាំជប៉ុនមានប្រជាជនស្លាប់ក្នុងអំឡុងពេលត្រាំក្នុងអាងហែលទឹកជាង១៤.០០០នាក់ ខណៈពេលចំនួនអ្នកស្លាប់ពីឧប្បតិ្តហេតុតាមរថយន្តមានត្រឹមតែ ៤.៦១២នាក់ ។ មូលហេតុនៃការស្លាប់មានទាំងការឈ្លក់ទឹក ស្ថានភាពបេះដូងខុសប្រក្រតី គាំងបេះដូង និងដោយសារការកកឈាមក្នុងខួរក្បាល ។
សមត្ថកិច្ចជំនាញបានអធិប្បាយថា មូលហេតុដែលជប៉ុនមានអ្នកស្លាប់ ខណៈពេលត្រាំទឹកមានចំនួនច្រើន អាចបណ្តាលមកពីជប៉ុនជាប្រទេសដែលមានទំនៀមទម្លាប់ត្រាំទឹកក្តៅ ឧណ្ហៗ ដើម្បីបន្ធូរបន្ថយការនឿយហត់ពីការងារដែលអាចធ្វើឱ្យកើតមានអាការៈគាំងបេះដូង បណ្តាលមកពីការប្រែប្រួលសីតុណ្ហភាព ។ហេតុការណ៍ខាងលើ រមែងកើតឡើង ហើយមានមនុស្សស្លាប់ច្រើននៅរដូវរងា ភាគច្រើនជាមនុស្សមានវ័យចំណាស់ ៕
ចែករំលែកព័តមាននេះ