បណ្តាក្រុមអ្នកគាំទ្របាល់ទាត់ក្លឹបMan Cityនៅមានការចងចាំ និងកត់សម្គាល់លើលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតម្ចាស់ក្លឹបបានល្អដោយនាំគ្នាចូលថតរូបជាហូរហែក្នុងអំឡុងពេលប្រកួតក្របខណ្ឌប្រឺមីញលីក អង់គ្លេស ដែលក្លឹបMan City បើកទ្វារទទួលស្វាគមន៍ក្លឹបMan Utd និងឈ្នះក្នុងលទ្ធផល១-០ កាលពីយប់ថ្ងៃទី៣០ មេសា ។ លោកទៅទស្សនាការប្រកួតនោះជាមួយកូនស្រី។
ជ័យជម្នះនោះធ្វើឱ្យMan Cityស្ថិតនៅកំពូលតារាងក្នុងក្របខណ្ឌប្រឺមីញេលីក ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន ជិតក្លាយជាជើងឯកលើកដំបូងក្នុងអំឡុងពេល៤៤ឆ្នាំ ដោយបច្ចុប្បន្នការប្រកួតនៅសល់តែ២លើក ប៉ុណ្ណោះ។ នេះបើតាមការបង្ហើបឱ្យដឹងពីដេលីម៉េល របស់អង់គ្លេស ។
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចំណាយប្រាក់៨២លានផោន ទិញក្លឹប Man City កាលពីឆ្នាំ២០០៧ ប៉ុន្តែការដឹកនាំក្លឹបបានរយៈពេលតែមួយឆ្នាំ ក៏លក់បន្តឱ្យលោកស៊ីនម៉ានស៊ូ ម្ចាស់ក្លឹបបច្ចុប្បន្ន ជាជនជាតិអារ៉ាប់រួម ក្នុងតម្លៃ២០០លានផោន ។
អតីតនាយករដ្ឋមន្ត្រីថៃទោះបីនៅមិនទាន់អាចវិលត្រឡប់ទៅប្រទេសបាន ព្រោះជាប់ចោទពីបទពុករលួយ ត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្តី ប៉ុន្តែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្ររបស់ក្លឹប Man City ៕



ចែករំលែកព័តមាននេះ