AFP ផ្សាយឱ្យដឹងថា ឈុតក្នុងចេញថ្មី មានលក្ខណៈជាហោប៉ៅសម្រាប់ផ្ទុកសារធាតុត្រជាក់នៅខាងក្នុង ត្រូវបានតាំងបង្ហាញនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី៩ ឧសភា ដោយឈុតនោះ គឺជាផ្នែកមួយធ្វើឱ្យមានលក្ខណៈប្រាកដប្រជាក្នុងចិត្តសុភាពស្ត្រីទាំងឡាយ នឹងមានអារម្មណ៍ត្រជាក់ស្រស់ស្រាយនៅគ្រប់ពេលវេលា ។
«ត្រាយអាម អុីនធើណេស្យូណល ជេផេន» ជាក្រុមហ៊ុនផលិតឈុតក្នុងដ៏ធំ បានឱ្យតារាបង្ហាញម៉ូដស្លៀកពាក់ឈុតក្នុង «ស៊ុបពើឃូលប្រា» មានលក្ខណៈស្រដៀងនឹងទូចិញ្ចឹមត្រីខ្នាតតូចមួយគូនៅលើសុដន់ទាំង២បង្អួតសម្រស់នៅទីសាធារណៈ ។នៅផ្នែកខាងលើសន្ទះគ្របបរិវេណសុដន់មានផ្ទុកសារធាតុ «ជេលពណ៌ផ្ទៃេមឃថ្លា» មានលក្ខណៈស្រទន់ ធ្វើឱ្យអ្នកស្លៀកពាក់មានភាពត្រជាក់ដល់ស្បែក ។
ឈុតក្នុងនោះ នៅមានការតុបតែងលម្អដោយកណ្តឹង និងស្លឹកឈើខ្នាតតូចព្យួរនៅកណ្តាលសុដន់ទាំងគូ ដើម្បីឱ្យមានក្លិនក្រអូប និងសំឡេងកណ្តឹងគួរឱ្យចាប់អារម្មណ៍ ។ក្រុមហ៊ុន «ត្រាយអាម អ៊ីនធើណេស្យូណលជេផេន» តែងតែបង្ហាញសមិទ្ធផលថ្មីៗ ជាលក្ខណៈទំនៀមទម្លាប់ក្នុងអំឡុងពេលដ៏យូរលង់មកហើយ ប៉ុន្តែមិនធ្លាប់ដាក់លក់ផលិតផលទាំងនេះទេ ដោយបញ្ជាក់ថា ក្រុមហ៊ុនខិតខំរិះរក និងច្នៃប្រឌិតឈុតក្នុងប្រភេទនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសន្សំសំចៃថាមពល ក្នុងរដូវក្តៅដ៏ស្អុះស្អាប់ ។
ខណៈពេលគ្មានចង្ក្រានរ៉េអាក ទ័រ ដែលដំណើរការក្រោមសម្ពាធគ្មានទំនុកចិត្តលើថាមពលប្រើបរមាណូ ក្រោយពីមានវិបត្តិនុយក្លេអ៊ែរ នៅហ្វូគូស៊ីម៉ា ជប៉ុនក៏ចាប់ផ្តើមគម្រោងការថ្មីដោយជំរុញឱ្យពលរដ្ឋស្លៀកពាក់ឈុតខ្លី ឬស្តើងទៅបម្រើការងារ និងជៀសវាងការបើកម៉ាស៊ីនត្រជាក់ ៕


ចែករំលែកព័តមាននេះ