រដ្ឋាភិបាលកោះតៃវ៉ាន់មានផែនការហាមឃាត់ការលែងចាប លែងត្រី ព្រោះធ្វើឱ្យបក្សីនិងត្រីទទួលរងផលប៉ះពាល់ និងងាប់ ឬរងរបួសក្នុងមួយឆ្នាំជាង២០០លានក្បាល ដោយសារតែប្រើឧបករណ៍ចាប់សត្វទាំងនោះពីពួកឈ្មួញ ។ ក្រុមសកម្មជនដើម្បីសេរីភាពសត្វ សមាគមបរិស្ថាន និងសត្វរបស់តៃវ៉ាន់ ឱ្យដឹង កាលពីថ្ងៃទី១៣ ឧសភា ថា ក្នុងមួយឆ្នាំៗសត្វជាច្រើនលានក្បាលនៅកោះតៃវ៉ាន់ ភាគច្រើនជាត្រីនិងបក្សី បានងាប់ដោយសារការលែងក្នុងលក្ខណៈមេត្តាធម៌ របស់ពុទ្ធសាសនិកជន ដែលនិយមធ្វើឡើងដើម្បីកុសលផលបុណ្យ ។
ក្នុងមួយឆ្នាំៗមានពិធីដោះលែងសត្វប្រហែល៧៥០កន្លែងនៅតៃវ៉ាន់ ប៉ុន្តែរដ្ឋាភិបាលមានផែនការដាក់បម្រាមការធ្វើបែបនោះ ព្រោះបំផ្លាញបរិស្ថាន និងជីវិតសត្វ ។ ក្នុងចំនួនសត្វប្រហែល២០០លានក្បាលដែលគេលែងក្នុងមួយឆ្នាំៗបានងាប់ ឬរបួសធ្ងន់ ព្រោះខ្វះចំណី ឬកន្លែងរស់នៅ ប្រសិនបើច្បាប់គ្រប់គ្រងសត្វចូលជាធរមាន អ្នកដែលល្មើសបទបញ្ជា នឹងត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ឬពិន័យជាប្រាក់ប្រហែល២,៥លានដុល្លារតៃវ៉ាន់ ឬប្រហែល៨៥.០០០ដុល្លារអាមេរិក ។ បច្ចុប្បន្នមានពុទ្ធសាសនិកជនជាច្រើនបានយល់់ព្រមជាមួយរដ្ឋាភិបាលចំពោះច្បាប់នោះ ៕
ចែករំលែកព័តមាននេះ