ចាប់ពីថ្ងៃទី១១ ឧសភា ២០១២ មិត្ដហ្វូនផ្ដល់ជូននូវស៊ីមចំពោះសិស្ស និស្សិតដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការហៅចេញ ផ្ញើសា និងប្រើអ៊ីនធើរណេតបានកាន់តែច្រើន សន្សំសំចៃខ្ពស់សម្រាប់សិស្សនិស្សិតទូទាំងប្រទេសកម្ពុជា។
សិស្សនិស្សិតទាំងអស់អាចចូលរួមទទួលយកស៊ីមពីក្រុមហ៊ុនមិត្ដហ្វូនដោយគ្រាន់តែភ្ជាប់ជាមួយនូវអត្ដសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់សិស្ស និស្សិតទៅកាន់គ្រប់សាខាលក់របស់ក្រុមហ៊ុនមិត្ដហ្វូន ឬស្ដង់លក់របស់មិត្ដហ្វូន ដើម្បីទទួលបានស៊ីម១ភ្លាម រួចហើយសិស្ស និស្សិតគ្រាន់តែធ្វើការបញ្ចូលទឹកប្រាក់យ៉ាងតិច២ដុល្លារ ក្នុងអំឡុងពេល២៤ម៉ោងចាប់ពីពេលដំណើរការស៊ីម។ សិស្ស និស្សិតអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការហៅចេញផ្ញើសារ និងប្រើប្រាស់អ៊ីនធើរណេតរួមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការចុះឈ្មោះប្រើសេវាកម្មប្រចាំខែ Imuzik ជារៀងរហូតដោយឥតគិតថ្លៃ ទទួលបានការបញ្ចុះតម្លៃហៅចេញ៥០% ក្នុងរយៈពេល២៤ម៉ោងសម្រាប់ការហៅចេញទៅកាន់៥លេខទូរស័ព្ទចល័តមិត្ដហ្វូនក្នុងប្រព័ន្ធជាក្រុមជាមួយសេវាកម្ម Italk ដោយគ្រាន់តែសរសេរអក្សរ R ផ្ញើទៅកាន់លេខ២៣៦។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ