ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​វិនិយោគ​​​​32,8ពាន់​លាន​​​​​ដុល្លារ​​​ក្នុង​​ឧស្សាហកម្ម​​​ទេសចរណ៍​

14 ឆ្នាំ មុន

យោងតាម​​​​ស្ថិតិ​​ចេញ​ផ្សាយ​​​កាលពី​ថ្ងៃទី​​១៦ ឧសភា​ ដោយ​រដ្ឋ​បាល​ជាតិ​ទេសចរណ៍​ចិន​ថា​ ការវិនិយោគ​​​ក្នុង​ឧស្សាហកម្មទេស​ចរណ៍​​​ចិន​​មាន​ដល់​២០៦,៤​ពាន់​លាន​យន់​ (៣២,៨ពាន់​លាន​​​ដុល្លារ​) ​កាលពី​ឆ្នាំ​ទៅមិញ ។​

​លោក​​WU WENXUE  អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​​​ម្នាក់​របស់​រដ្ឋបាល​​ជាតិ​នៃ​ទេសចរណ៍​ចិនគូសបញ្ជាក់​ថា ការ​វិនិយោគ​​​​របស់​​​ឯកជន​​​ តំណាង​ឱ្យ​​៣៩%​នៃទឹក​​ប្រាក់​នេះ ។ ចំណែក​​​ការ​​​វិនិយោគ​​របស់​រដ្ឋាភិបាល​​តំណាង​ឱ្យ​​២៥% ​និង​​​របស់​បណ្តា​​​សហគ្រាស​​​រដ្ឋ​តំណាង​ឱ្យ​១៣% ចំណែក​​ទឹក​ប្រាក់​​​​២៣%ទៀត មកពី​​​ប្រាក់​កម្ចី​ ​ធនាគារ ។ 

សរុប៦៦%​ នៃ​ទឹកប្រាក់​ទាំងនេះ វិនិយោគ​​ក្នុង​តំបន់​​ទេសចរណ៍​​ដែល​មាន​​​ទេស​ភាព​ត្រកាល កន្លែង​សម្រាក​លំហែកាយ​ពេល​​វិស្សមកាល​​ និង​​​ការ​​កែលម្អ​បណ្តា​ទីក្រុង​​ទេស​ចរណ៍​ រួច​​១៨% នៃទឹកប្រាក់​នោះ ប្រើប្រាស់​ក្នុង​ការស្តារ​ជួសជុល​​កែលម្អ​ឡើង​វិញ និង​​ក្នុងផ្នែក​​​សណ្ឋាគារ​ ។ បណ្តា​តំបន់​​​អភិវឌ្ឍន៍​ភាគ​ខាង​កើត​ប្រទេស​ទាក់ទាញ​មួយ​ចំណែក​​​យ៉ាង​​ធំ នៃទឹក​ប្រាក់​​នោះ​គឺ​ដល់ទៅ​​ជាង​ពាក់​កណ្តាល ៕​