ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​មហោស្រព​​​​ភាព​យន្ត​ក្រុង​​កាន​លើកទី​​65​​

14 ឆ្នាំ មុន

មហោស្រព​​​ភាព​យន្ត​​​លើកទី​៦៥​​នៅ​​ទីក្រុង​​​​កាន​បាន​​បើក​​កាលពី​ថ្ងៃទី​​១៦ ឧសភា​ តាម​​​រយៈ​ការ​​បញ្ចាំង​ខ្សែភាព​យន្ត​​ចូលរួម​ប្រកួត​​រឿង «MOONRISE KINGDON» ​របស់​​​ផលិត​ករ​ភាព​យន្ត​​អាមេរិក​ លោក​WES ANDER-SON ដែល​​​ខ្សែ​​ភាព​យន្ត​​​​រឿង​​នេះ​​រៀបរាប់​​​ពីរឿង​​រ៉ាវ​​របស់​​កុមារ​​​អាយុ​១២​​ឆ្នាំ​២នាក់​ ដែល​​ស្រឡាញ់​​​គ្នា​​​​នៅលើ​​កោះ​​មួយ​នៃឆ្នេរ​​សមុទ្រ​​ញូវ​​អ៊ីនគ្លេន ។

តារា​ភាព​យន្ត​សញ្ជាតិ​បារាំង-អាហ្សង់​ទីន នាង​​​ BERENICE BEJO ​ដែល​​ដើរ​​តួក្នុង​រឿង​ MOONRISE KINGDOM ​នោះ​​​​​ថ្លែង​ថា ​បើក​​មហោ​ស្រព​​នេះ​ ។​​សរុ​ប​​​មាន​ខ្សែ​​ភាពយន្ត​​ចំនួន​២២​រឿង​​ ត្រូវ​បាន​​សម្រាំងយក​មក​​​ប្រកួត​ប្រជែង​​ផ្លូវ​ការ​​​នា​ឆ្នាំ​នេះដើម្បី​​ដណ្តើម​​​យក​ពាន​​​រង្វាន់​​ស្លឹក​​ដូង​មាស ។  គណៈមេប្រយោគ​ដឹកនាំ​ដោយ​​ផលិត​​ករ​ខ្សែភាព​យន្ត​​អុីតាលី​ លោក​NANNI MORETTI ។  ពាន​រង្វាន់​​ទាំង៧​ នៃ​មហោស្រព​​ខ្សែភាព​យន្ត​​​​​ទី​​ក្រុងកាន ​ប្រទេស​​បារាំងនោះ​​ នឹង​​ត្រូវ​​​ប្រគល់​​នា​ថ្ងៃទី​២៧ ឧសភា​ជាថ្ងៃ​បិទ​មហោស្រព​​ ៕