ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់ពូកែដើរបាត់ពីផ្ទះពេកត្រូវបានម្តាយចិញ្ចឹមដាក់ច្រវាក់ជើងចាក់សោជាប់នឹងរោងឆ្កែរួចហើយទៅផ្សារបាត់ លុះមួយសន្ទុះក្រោយមកព័ត៌មាននេះបានធ្លាយចេញទៅក្រៅធ្វើឱ្យសមត្ថកិច្ចចុះទៅពិនិត្យមើលព្រោងព្រាតសង្ស័យពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សខុសច្បាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ឧសភា ២០១២ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ។
ស្ត្រីជាម្តាយចិញ្ចឹមឈ្មោះយិន ស៊ីណា ភេទស្រី អាយុ៥៤ឆ្នាំ ជាអនុប្រធានភូមិខាងលើ ប្តីជាជនពិកាជើងមានមុខរបរជាជាងប៉ះកង់។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះសំ ស្រីណុច អាយុ១៣ឆ្នាំ ជាកូនចិញ្ចឹម និងមានសតិមិនសូវល្អ ។ តាមពិតម្តាយគ្មានបំណងធ្វើបាប ឬដាក់ទណ្ឌកម្មនោះទេគឺគ្រាន់តែចាក់ច្រវាក់ទុករួចហើយគាត់ទៅផ្សារមួយភ្លែតប៉ុណ្ណោះនឹងដោះច្រវាក់វិញហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ