ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ខណ្ឌពោធិ៍សែន​​ជ័យ ​ធ្វើ​សន្និ​​សីទ​កាសែត​បង្ហាញ​មុខ​​ក្រុម​ចោរ AK

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជ្ញា​ធរ និង​សមត្ថ​កិច្ច​ប៉ូលិស​ខណ្ឌ​ពោធិ៍សែនជ័យ ​បាន​ធ្វើ​សន្និ​សីទ​​កាសែត​បង្ហាញ​មុខ​​ក្រុម​ចោរ​ប្លន់​​ប្រដាប់​​ដោយ​អាវុធ AK ដែល​បង្ក្រាប​បាន​ក្រោយ​ពេល​​ពួក​ចោរ​​ទាំងនេះធ្វើ​សកម្ម​ភាពប្លន់​​ផ្ទះ​មន្ត្រី​​កសិ​កម្ម​ខេត្ត​កណ្តាល រួច​ហើយ​ព្យាយាម​​រត់​គេច​​តែ​សំណាង​អាក្រក់​​ជួប​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក៏​ត្រូវ​បូលិស​ឃាត់​ខ្លួន​សួរនាំ​​ ទើបធ្លាយ​​រឿង​ប្លន់ ។

​សន្និ​សីទ​កាសែត​​បាន​ធ្វើ​ឡើង​​កាលពី​​ព្រឹក​ថ្ងៃទី​១៧ ឧសភា ២០១២ ​នៅ​អធិការ​​ដ្ឋាន​នគរបាល​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយលោក​វរ​សេនីយ៍​ទោ ប៊ន សំអាត អធិ​ការ​នគរបាល​ខណ្ឌ​ជា​អ្ន​កដឹក​នាំ​សន្និ​សីទ​កាសែតនោះ ។ ​មន្ត្រី​​ប៉ូលិស​មួយ​រូប​បាន​និយាយថា ​នេះគឺជា​ការ​បំបែក​សំបុក​​​ក្រុម​​ចោរ​ប្លន់​​ទ្រង់​ទ្រាយ​ធំ​មួយដែល​ធ្វើ​សកម្ម​ភាព​ប្រើ​ប្រាស់​​សុទ្ធ​តែ​កាំភ្លើង​ AK និង​ជា​ក្រុម​ចោរ​​ប្លន់​ឆ្លង​ខេត្ត​ទៀត​ផង ហើយ​កន្លង​មក​​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែល​ពី​មុន​​​នៅ​ជា​ខណ្ឌ​​ដង្កោ​នៅឡើយ បង្ក្រាប​​បាន​៣​ករណី​ធំៗ​រួចមក​ហើយ មិន​​តែ​ប៉ុណ្ណោះ​​​ក៏ធ្លាប់​បំបែក​​សំបុក​គ្រឿងញៀន​​ធំៗ​ជា​បន្ត​បន្ទាប់​ទៀត​​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕