ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​ម្នាក់​​ជាប់សង្ស័យ​លួចកាត់​ខ្សែ.ក​ពី​កុមារី ខណៈ​​ម្តាយ​​ព​ចូល​ក្នុង​ផ្សារ​

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​ស្ត្រី​ម្នាក់​ជាប់​សង្ស័យ​ពី​បទ​​លួច​កាត់​ខ្សែ.ក​មាស​ពី​កុមារី​អាយុ​​២​​ឆ្នាំ ​ខណៈ​ម្តាយព​ចូល​​ក្នុង​ផ្សារ​ព្រែក​តា​ឃ្លោក ក្នុង​ភូមិ​ថ្កុល ​ឃុំ​ត្រើយ​ស្លា ​ស្រុក​ស្អាង ដើម្បី​រក​ទិញ​ទំនិញ​កាល​ពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ​២០១២ ។ ស្ត្រី​សង្ស័យ​ត្រូវ​បាន​នគរបាល​​ប៉ុស្តិ៍​​ត្រើយ​ស្លា​ធ្វើការ​ចាប់ខ្លួន​ភ្លាមៗ​​នាំ​​យក​ទៅសាក​សួរ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​ការ​តាម​នីតិ​វិធី​។

លោក​ឃុន ណារិទ្ធ ​នាយ​ប៉ុស្តិ៍​​ត្រើយ​ស្លា ​បាន​ប្រាប់​ឱ្យ​ដឹងថា ស្ត្រី​ជាប់សង្ស័យ​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឈ្មោះ​សាយ គឹម​យី អាយុ​៤៥ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​ជួល​សង្កាត់​កាកាប ​ខណ្ឌពោធិ៍សែន​ជ័យ ​រាជ​ធានីភ្នំពេញ ​មុខរបរ​មិន​ពិត​ប្រាកដ ។ ​ចំណែក​ស្ត្រី​រង​គ្រោះ​ជាម្តាយ​កុមារី​​អាយុ​២​ឆ្នាំ​ឈ្មោះ​ម៉េង អ៊ីម ​អាយុ៤៣​ឆ្នាំ ​មាន​ទីលំនៅភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ​ស្រុក​ស្អាង ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕