ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប បង្ហាញទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​៣៦.៩៦០​ដប​សម្រាប់​​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់​​អាណត្តិ​ទី​៣

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​១៧ ឧសភា ២០១២ គ.ជ.ប បង្ហាញពី​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះចំនួន​៣៦​កេស ស្មើ​នឹង​៣៦.៩៦០​ដប សម្រាប់​ប្រើ​ប្រាស់​​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​អាណត្តិ​ទី៣ ​នា​ថ្ងៃទី​៣ មិថុនា ២០១២ ខាង​មុខ​នេះ ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សន្និ​សីទ​​កាសែត​មួយ​នៅ​​​ទីស្តី​ការ​ គ.ជ.ប ជា​សាធារណៈ​ដោយ​មាន​តំណាង​គណ​បក្ស​នយោ​បាយ​ និងសង្គម​ស៊ីវិល​​ចូលរួម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕