ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារាជធានីភ្នំពេញ​កាប់​លះ​មែក​ឈើ​ការ​ពារ​​ដួល​រលំ​បាក់​ពេល​​មាន​​ភ្លៀង​​ខ្យល់ និង​លម្អ​សោ​ភ័ណ​ភាពរាជធានី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បន្ទាប់ពី​មានភ្លៀង​ខ្យល់​បង្ក​ការ​ដួល​រលំ​បាក់​ដើម​ឈើ​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​កន្លង​មក​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​បើក​យុទ្ធ​នា​ការ​កាប់​លះ​មែក​ឈើ​តាម​ដង​ផ្លូវ​នានា​ទូទាំង​រាជធានីភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នេះ ដើម្បី​​ការ​ពារ​ការ​ដួល​រលំ​បាក់​ពេល​មាន​ភ្លៀង​ និង​​ខ្យល់​ និងដើម្បី​​លំអរ​សោភ័ណភាពរាជ​ធានីភ្នំពេញផងដែរ ។ ការ​ងារ​កាប់​លះ​មែក​ឈើ​នេះអនុ​វត្ត​ដោយ​អង្គ​ភាព​សួន​ច្បារ និង​រុក្ខ​ជាតិ​​នៃ​មន្ទីរ​​សាធារណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានីភ្នំពេញ ក្រោម​ការ​ណែ​នាំ​ពី​លោក​កែប ជុតិមា អភិ​បាល​​រាជ​ធានី​ភ្នំពេញ ។

មាន​សំណួរ​ជា​ច្រើន​បាន​លើក​ឡើង​ថា ​អាជ្ញា​ធរ​រាជធានីភ្នំពេញ​ តែង​តែ​​ហាម​ម្ចាស់​ផ្ទះ​ដែល​មាន​ដើម​​ឈើ​ធំៗ​​ដុះ​នៅ​មុខ​ផ្ទះ​មិន​ឱ្យ​កាត់​ ឬ​កាប់​រំលំឡើយ ដោយ​អះអាងថា ​ជាដើម​ឈើ​របស់​រដ្ឋ ឬ​សម្បត្តិសាធារណៈ​ដូច្នេះ​​អាជ្ញា​ធរ​ជា​អ្នក​គ្រប់​គ្រង ហើយ​ប្រជា​ពលរដ្ឋ​ម្ចាស់​ផ្ទះ​ដែល​មាន​ដើម​ឈើ​ដាំ ឬ​ដុះ​នៅ​ពី​មុខ​​ផ្ទះ​គ្មាន​សិទ្ធិ​​កាត់ ឬ​កាប់​រំលំ​ទេ បើ​ហ៊ាន​ប៉ះពាល់​នឹងត្រូវសង​ថ្លៃ​ខូច​ខាតទៅរដ្ឋ ។ ប៉ុន្តែ​​នៅពេល​ដើម​ឈើ​បាក់​រលំ​​សង្កត់​រថយន្ត​ម៉ូតូ និង​មនុស្ស បណ្តាល​​ឱ្យ​ខូច​ខាត​ និង​ស្លាប់ ​តើ​អាជ្ញា​ធរ​​សង​ជីវិត និង​ទ្រព្យ​សម្បត្តិ​​ដល់​ពលរដ្ឋ​វិញដែរ​ទេ?

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕