ខេត្តសៀមរាប ៖ ចៅក្រមសាលាដំបូងខេត្ដសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាណ្ដោះអាសន្នទៅលើជនជាប់ចោទម្នាក់ដែលប្រើអំពើហិង្សាយ៉ាងឃោរឃៅស្រោចសាំងដុតប្រពន្ធរបស់ខ្លួនទាំងរស់ បណ្ដាលឱ្យរលាករលួយស្ទើរស្លាប់ស្ទើរស់ដោយសាររឿងទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច កាលពីវេលាម៉ោង៨យប់ថ្ងៃទី ១១ ឧសភា ២០១២ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវារិន ។
លោករ៉ែម សុភក្ដិ ចៅក្រមសាលាដំបូងខេត្តដែលកាន់សំណុំរឿងព្រហ្មទណ្ឌនោះប្រាប់កាលពីព្រឹកថ្ងៃទី១៧ ឧសភា នេះថា តុលាការបានសម្រេចឃុំខ្លួនបុរសឈ្មោះតួន មុន្នី វ័យ៣២ឆ្នាំដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៦ ឧសភា ម្សិលមិញនេះ បន្ទាប់ពីតំណាងអយ្យការគឺលោកសុខ កែវបណ្ឌិត បានបើកការចោទប្រកាន់ទៅលើបុរសរូបនោះពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជនតាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ