រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ឧសភា អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឃ្លាំង ហួត អភិបាលខណ្ឌ ព្រមទាំងលោកស្រី អ៊ួង សុផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋ១គ្រួសាររស់នៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ ដែលរងគ្រោះដោយរន្ទះបាញ់កាលពីព្រឹកថ្ងៃទី១៥ ឧសភា ២០១២ បណ្តាលឱ្យស្លាប់កូនប្រុសអាយុ៦ឆ្នាំហើយស្ត្រីជាម្តាយត្រូវរន្ទះបាញ់ឆេះខ្លួនពិការជើងទាំងពីរ ។
គ្រួសាររងគ្រោះឈ្មោះរស់ ធី អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះវ៉ា ដានី អាយុ២៧ឆ្នាំ ត្រូវរន្ទះបាញ់ពិការជើង និងស្លាប់កូនប្រុសអាយុ៦ឆ្នាំ ។ អំណោយដែលនាំទៅឧបត្ថម្ភនៅក្នុងឱកាសនោះមានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ឧបត្ថម្ភអង្ករ២៥គីឡូក្រាម, មី១កេស និង១០កញ្ចប់, ចានស្រាក១, ត្រីខ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, កំសៀវ១, ឆ្នាំង២, ចានដែក១, ប៊ីចេង១កញ្ចប់, វែក៣, ខ្ទះ១, ស្ករស២កញ្ចប់, ទឹកដោះគោ១កំប៉ុង, សារុង២ និងថវិកា១០ម៉ឺុនរៀល ។ លោកឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា ឧបត្ថម្ភ៥០ម៉ឺុនរៀល និងលោកឡេង ប៊ុនតេង ប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ឧបត្ថម្ភ៥០ដុល្លារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ