រាជធានីភ្នំពេញ ៖ ទីណាមានការលំបាក ទីនោះគឺមានមន្ត្រីគណបក្សប្រជាជនកម្ពុជា ជាពិសេសមន្ត្រីរបស់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែជួយដល់ជនក្រីក្រ មិនប្រកាន់ពណ៌សម្បុរនោះទេ ។ នេះជាប្រសាសន៍របស់លោកសុខ សម្បត្តិ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញនិងជាអភិបាលខណ្ឌដូនពេញ ក្នុងពិធីចែកអំណោយដល់គ្រួសារក្រីក្រចំនួន៥១គ្រួសារកាលពីព្រឹកថ្ងៃទី១៧ ឧសភា ២០១២នៅសាលប្រជុំខណ្ឌដូនពេញ ។
លោកសុខ សម្បត្តិ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅអធិការវត្តស្រះចក វត្តព្រះឃោសសាចារ្យ និងសប្បុរសជនដែលបានផ្តល់អំណោយមនុស្សធម៌នេះ តាមរយៈរូបលោកទៅចែកជូនដល់គ្រួសារក្រីក្រ ហើយលោកបានចាត់ទុកថា នេះគឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការចែករំលែកទៅដល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ