រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៦ ឧសភា ២០១២ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកអែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈនៅក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ ដែលជាគម្រោងអភិវឌ្ឍន៍របស់មូលនិធិសង្កាត់ ។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានមានប្រសាសន៍ថា អំពូលភ្លើងដែលបានបើកការដ្ឋានដាក់បំភ្លឺនាពេលនេះមានចំនួន២៧បង្គោលដែលត្រូវទទួលសិទ្ធិស្ថាបនាឡើងដោយក្រុមហ៊ុនគីន គីណាន់ ដេញថ្លៃបាន។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ