ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះខ័នរាជ្យ​​​ 2-1 គិរីវង់​សុខសែន​ជ័យ​ក្នុង​ការ​ប្រកួត​បាល់ទាត់​​ក្របខណ្ឌ​​ថ្នាក់​ជាតិ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លទ្ធផល​​នៃការ​​ប្រកួត​​បាល់ទាត់​​ជើង​ឯក​​​​ក្របខណ្ឌ​​​ថ្នាក់​​ជាតិ​​ឆ្នាំ​២០១២​ ដែល​បានធ្វើ​ឡើង​​នៅ​ទីលាន​​ពហុ​កីឡ​ដ្ឋានជាតិ​ កាលពី​ថ្ងៃទី​១៦ ឧសភា​កន្លង​មក​នេះ ក្រុម​​ព្រះ​ខ័នរាជ្យ​បាន​យក​ឈ្នះ​ក្រុម​​​គិរីវង់​សុខសែន​ជ័យ​២-១ ។​

ក្រុម​​គិរីវង់​សុខសែនជ័យ​ មាន​ឱកាសរក​បាន​​​១គ្រាប់​នាំមុខមុន​ ប៉ុន្តែ​បែរជា​ជួប​សំណាងមិន​ល្អ​​​ដោយសារ​នៅ​តង់ទី​២ ត្រូវ​​ក្រុម​ព្រះ​ខ័នរាជ្យ​​​ តាម​រក​បាន​២គ្រាប់​នាំមុខ​វិញ ។ ​គិតមក​​ត្រឹម​ថ្ងៃទី​១៦ ឧសភា ក្រុម​ព្រះខ័ន​រាជ្យ​​​បាន​ស្ទុះ​​មក​​នៅ​លេខរៀង​ទី៣​ នៃតារាង​ បន្ទាប់​ពី​​ប្រកួត​​បាន​​៨​​លើក​ ឈ្នះ​៥ ស្មើ១ ចាញ់​២​ មាន​​១៦​ពិន្ទុ​ ។​ រីឯ​ក្រុម​គិរី​​​វង់​​​​សុខសែន​​​ជ័យ​ប្រកួត​បាន​៨​​លើ​ក​ដូចគ្នា ឈ្នះ​២​​​​ ស្មើ​​១ ចាញ់​​៥​​ ទើបតែ​​រក​បាន​​៧ពិន្ទុ​ប៉ុណ្ណោះ ។​

នៅ​ថ្ងៃសៅរ៍​ទី​១៩​​​ ឧសភា ខាង​មុខ​នេះ​ ក្រុម​ព្រះ​ខ័ន​រាជ្យ​ នឹង​​ជួប​ស្វាគមន៍​​​ជាថ្មី​ម្តងទៀត​ជាមួយ​​​​ក្រុម​ក្រសួង​ការពារ​ជាតិ ឯ​​ក្រុម​​​បៀល​​ប្រាយ​​យូណាយធីត​ ជួបជាមួយ​ក្រុម​​​​សាកល​វិទ្យា​ល័យ​វេស្ទើន​ ។ ក្រុម​បៀល​ប្រាយយូណាយ​ធីត​ ​​មាន​៩​ពិន្ទុ​ហើយ​ ​ក្នុង​ចំណោម​​​ការ​ប្រកួត​​ទាំង៨​លើក​របស់​​គេ​កន្លង​មក​នេះ​ ដោយ​ឈ្នះ៣ ចាញ់​​៥ ។ ចំណែក​​​ឯ​ក្រុម​វេស្ទើន​ ​​ស្ថិត​នៅ​​លេខ​រៀង​​ទី​៩​ នៃ​តារាង​​ប្រកួត​បាន​៨​លើក​ ឈ្នះ​១ ស្មើ​១ ចាញ់​​៦​ មាន​៤ពិន្ទុ​ ។

ដោយ​ឡែក​ នៅ​ថ្ងៃ​អាទិត្យ​ទី​២០ ឧសភា​ មាន​២​ប្រកួត​​ទៀត​ ​ គឺក្រុម​​ឆ្លាម​សមុទ្រ​​ជួប​​ក្រុម​បឹងកេត និង​​ក្រុម​គិរី​វង់​​​សុខសែន​ជ័យ ជួបក្រុម​អគ្គ​​​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ ៕​