ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ថ្លៃ​ពេជ្រ​​របស់​អតីត​ព្រះ​រាជិនី​នៃ​ប្រទេស​បារាំង​​តម្លៃ​​10លានដុល្លារ​

14 ឆ្នាំ មុន

សារ​​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹងថា គ្រាប់​ពេជ្រ​​របស់​អតីត​ព្រះ​រាជិនី​​នៃ​ប្រទេស​បារាំង​​ដេញ​ថ្លៃ​បាន​ក្នុង​តម្លៃ​ខ្ពស់​ប្រហែល​១០​លាន​ដុល្លារ​ នៅ​ក្នុង​ការ​ដេញ​ថ្លៃ​ដែល​រៀប​ចំ​ឡើង​ដោយ​«​​សូត​ប៊ី» នៅ​ទី​ក្រុង​​​ហ្សឺ​ណែវ ។ពេជ្រ​«​បូ សង់​ស៊ី» (Beau Sancy) មាន​ទំហំ​៣៥​ការាត់​ ជា​ពេជ្រ​​​សម្អាង​របស់​អតីត​ព្រះ​រាជិនី​​ម៉ារី ​ដឺមេ​ឌី​ស៊ី ​នៃ​ព្រះ​រាជ​វង្ស​ហង់​រី​ទី​៤ ដោយ​ទ្រង់​បាន​សោយ​ទិវង្គត កាល​ពី​ឆ្នាំ​១៦១០ ។

គ្រឿង​ពេជ្រ​​ដ៏​មាន​តម្លៃ​នេះ ​មាន​អ្នក​ដាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំណើ​ដេញ​ថ្លៃ​​ចំនួន​៥​នាក់ ពី​អាមេរិក​ខាង​ជើង​ អឺរ៉ុប និង​អាស៊ី ប៉ុន្តែ​​​ជា​ចុង​ក្រោយ​​​ត្រូវ​មហា​សេ​ដ្ឋី​​អាមេរិក​ម្នាក់​​ដេញ​ថ្លៃ​​បាន​​​ក្នុង​តម្លៃ​​ខ្ពស់​​​​១០​លាន​ដុល្លារ​ ឬ​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ដល់​ទៅ​២​ដង ។

ប្រវត្តិ​របស់​ពេជ្រ​​​ដ៏​សំខាន់​នេះ ​គឺនៅ​​ឆ្នាំ​​១៦០៤ ព្រះ​រាជ​វង្ស​ហង់រី​​ទី​៤ នៃ​ប្រទេស​បារាំង​​​ទិញសម្រាប់​​ព្រះ​រាជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាន​ដល់​ព្រះ​រាជិនី​​ម៉ារី ដឺ​មេឌី​ស៊ី ​ដើម្បី​ប្រើ​ប្រាស់​ជា​គ្រឿង​​ពេជ្រ​ក្នុង​ថ្ងៃ​ដែល​ព្រះ​នាង​​​ក្លាយ​ជា​ព្រះ​រាជិនី ៕