រាជធានីភ្នំពេញ ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប កាលពីព្រឹកថ្ងៃទី១៧ ឧសភា ២០១២ បានរៀបចំពិធីបញ្ចូលសមាជិកគណបក្សចំនួន៧៣នាក់ទៀតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប ក្រោមអធិបតីភាពលោកព្រាប មុនី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកលៀប និងមានការចូលរួមពីសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ ។
លោកព្រាប មុនី បានឱ្យដឹងថា នេះជាលើកទី៣ហើយដែលប្រជាពលរដ្ឋក្នុងភូមិទាំង៤បាននាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប ដែលលើកទី១ ចំនួន៤៦៤នាក់ លើកទី២ ចំនួន១៧៨នាក់ និងលើកទី៣ នេះចំនួន៧៣នាក់ ។ នេះបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលដឹកនាំប្រទេសជាតិមានសន្តិភាព និងអភិវឌ្ឍន៍ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ