ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអ៊ុំ ម៉ារ៉ា ​អញ្ជើញ​ជា​អធិបតី​​ភាព​ក្នុង​ពិធិស​ម្ពោធ​សមិទ្ធ​ផល​បី​ក្នុង​ក្រុង​ព្រះវិហារ

14 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ​ ព្រឹកថ្ងៃទី​១៧ ឧសភា ​២០១២ លោក​អ៊ុំ ម៉ារ៉ា អភិ​បាល​ខេត្ត​ព្រះវិហារ​បាន​អញ្ជើញ​​ជា​អធិបតីភាព​​ក្នុងពិធី​ក្រុង​ពលី និង​សម្ពោធ​ដាក់​​ឱ្យ​ប្រើ​ប្រាស់​សមិទ្ធផល​បី ក្នុងនោះ រួម​មាន​បុស្បុក និង​រូប​សំណាក​អតីត​មេទ័ព​ឌី និង​កំណាត់​ផ្លូវ​នានា​ ប្រភេទ​ក្រាល​កៅស៊ូ ឌីប៊ី​អេសប៊ី ក្នុងទីរួម​ខេត្ត​សរុប​ប្រវែង​៥៦១៨ម៉ែត្រ ។ ​

ពិធីនោះ ក៏មានការអញ្ជើញ​ចូល​រួមពី​លោក​សុខ សំអេង សមាជិករ​ដ្ឋ​សភា​ និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រះវិហារ មន្ត្រី​រាជ​ការ​​ជុំ​វិញ​ខេត្ត​ កង​កម្លាំង​ប្រដាប់អាវុធ​ទាំង៣ប្រភេទ​និង​ប្រជាពលរដ្ឋ​ក្នុងសង្កាត់​ប៉ាលហាល និង​សង្កាត់​កំពង់ប្រណាកប្រមាណ​ជាង​១០០០​នាក់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕