ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​រៀប​ការ​ជាង​១០​ថ្ងៃ​ជិះ​ម៉ូតូ​ដឹក​ម្តាយ​ត្រឡប់​មក​ពី​សាលា​ឃុំ​​ត្រូវ​រថយន្ត​ដឹក​ប្រេង​បុក​បាក់​ថ្គាម​ និង​បែក​ក្បាល​

14 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​បុរស​ម្នាក់​ទើប​នឹង​រៀប​ការ​បាន​ជាង​១០​ថ្ងៃ​ជិះ​ម៉ូតូ​​ដឹក​ម្តាយ​ទៅ​​សាលា​ឃុំ​​រួច​ត្រឡប់​មក​យក​ប្រពន្ធ​ត្រូវ​រថយន្ត​ដឹក​ប្រេង​បុក​បាក់​ថ្គាម និង​បែក​ក្បាលរង​របួសធ្ងន់ ហើយ​ត្រូវ​ក្រុម​​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​តែ​របួស​ធ្ងន់​ធ្ងរ​ពេក​បានស្លាប់​នៅ​មន្ទីរ​ពេទ្យ ។

គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹកថ្ងៃទី​១៧ ឧសភា នៅ​តាម​បណ្តោយផ្លូវ​​ជាតិ​លេខ​៤ ​ខាង​លិច​សាលា​ឃុំ​មហា​សាំង ​ស្រុក​​ភ្នំ​ស្រួច ។ ជន​រង​គ្រោះ​​មាន​ឈ្មោះ​​ចេង រ៉ម ​ភេទ​ប្រុស អាយុ​​២៨​ឆ្នាំ ​​មាន​ទីលំនៅ​ភូមិ​ក្រាំង​តាមិញ ឃុំ​មហា​សាំង ​ស្រុក​ភ្នំ​ស្រួច ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕